ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

អប់រំ និងកីឡា
ខេត្តកំពង់ស្ពឺមានបេក្ខជន ៥.២២២នាក់ បានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ និង៣១នាក់ ទទួលបាននិទ្ទេសA
ខេត្តកំពង់ស្ពឺមានបេក្ខជន ៥.២២២នាក់ បានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ និង៣១នាក់ ទទួលបាននិទ្ទេសA


អប់រំ និងកីឡា
រៀបចំប្រារព្ធកម្មវិធី «បិទបវេសនកាល សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦» នៅតាមសាលាបឋមសិក្សាចំនួន៩ ស្ថិតក្នុងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នៅថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម លី ច័ន្ទតុលា ប្រធានក្រុមការងារចុះជួយសង្កាត់វាលពង់ និងលោកជំទាវ ឈីវ ភិរម្យ បានចាត់តាំងក្រុមការងាររៀបចំប្រារព្ធកម្មវិធី «បិទបវេសនកាល សម្រាប់ឆ្នា សិក្សា២០២៥-២០២៦» នៅតាមសាលាបឋមសិក្សាចំនួន៩ ស្ថិតក្នុងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
នៅក្នុងឱកាសនោះ ក្រុមការងារតាមសាលានីមួយៗ បានរៀបចំកម្មវិធីល្បែងកម្សាន្ត ព្រមទាំងផ្តល់ជូនអាហារសម្រន់ (បាយលឿង សាច់មាន់បំពង) និងភេសជ្ជៈ ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សដែលបានចូលរួម។ ជាមួយគ្នានេះ ក៏មានការប្រគល់បណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តជូនដល់សិស្សពូកែ (ចាប់ពីលេខ១ ដល់លេខ៥) គ្រប់កម្រិតថ្នាក់នៃបឋមសិក្សា។


អប់រំ និងកីឡា
មន្ទីរអប់រំយុវជន និងកីឡាខេត្ត បានរៀបចំប្រារព្ធខួបលើកទី២៧ នៃទិវាអន្តរជាតិ សម្រាប់យុវជន ១២ សីហា ឆ្នាំ២០២៦
មន្ទីរអប់រំយុវជន និងកីឡាខេត្ត បានរៀបចំប្រារព្ធខួបលើកទី២៧ នៃទិវាអន្តរជាតិ សម្រាប់យុវជន ១២ សីហា ឆ្នាំ២០២៦


អប់រំ និងកីឡា
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត អញ្ជើញបើកហឹបវិញ្ញាសាប្រឡងបាក់ឌុប សម័យប្រឡង ១០ សីហា ២០២៦ នៅមណ្ឌលវិទ្យាល័យកំពង់ស្ពឺ
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត អញ្ជើញបើកហឹបវិញ្ញាសាប្រឡងបាក់ឌុប សម័យប្រឡង ១០ សីហា ២០២៦ នៅមណ្ឌលវិទ្យាល័យកំពង់ស្ពឺ


អប់រំ និងកីឡា
លក្ខណៈក្នុងដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី១០-១១ សីហា ឆ្នាំ២០២៦
កំពង់ស្ពឺ÷ បេក្ខភាពប្រឡងសរុបចំនួន ៦,០៨៨ នាក់ (ស្រី ៣,៨៤៩ នាក់)។
-ថ្នាក់វិទ្យាសាស្ត្រ៖ សរុប ៩៦៦ នាក់ (ស្រី ៦១៦ នាក់)
ថ្នាក់វិទ្យាសាស្ត្រសង្គម៖ សរុប ៥,១២២ នាក់ (ស្រី ៣,៤២១ នាក់)
-បេក្ខជនចំណេះដឹងទូទៅ៖ ៦,០២៥ នាក់ (ស្រី ៣,៨០៥ នាក់)
-បេក្ខជនបំពេញវិជ្ជា៖ ៦៣ នាក់ (ស្រី ៤៤ នាក់)


អប់រំ និងកីឡា
«បាល់ទាត់ភ្ជាប់បេះដូង ជួយបងប្អូនភៀសសឹកនៅភូមិរង់ចាំ»
កំពង់ស្ពឺ៖ កាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាព និងសប្បុរសធម៌ «បាល់ទាត់ភ្ជាប់បេះដូង ជួយបងប្អូនភៀសសឹកនៅភូមិរង់ចាំ» នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ការប្រកួតរវាង «ក្រុមបាល់ទាត់រួមគ្នាដើម្បីកំពង់ស្ពឺ» និង «ក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ» បានបញ្ចប់ទៅដោយលទ្ធផល ១ ទល់នឹង ៣ (ស.ស.យ.ក. អលស្តារ ឈ្នះ)។


អប់រំ និងកីឡា
កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ
កំពង់ស្ពឺ៖ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦---ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយ លោក ស្រ៊ុន ស្រ៊ន់ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយ «ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ» កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំធំ «វ៉ី សំណាង» (ជាន់ទី២) នៃអគាររដ្ឋបាលខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអភិបាលរងរាជធានី-ខេត្តទាំង៩ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង ព្រះសីហនុ កោះកុង កំពត និងកែប ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរ-អង្គភាពជំនាញ អភិបាលក្រុង-ស្រុក និងម្ចាស់អាជីវកម្មដ្ឋានធំៗ (ការដ្ឋានថ្ម ដេប៉ូខ្សាច់-ក្រួស រណ្តៅដី រោងចក្រផលិតអង្ករ និងចំណីសត្វ) ជាច្រើនរូប។


អប់រំ និងកីឡា
និស្សិតសាកលវិទ្យាល័យកម្ពុជា-កូរ៉េ ធ្វើសកម្មភាពស្ម័គ្រចិត្តអប់រំអនាម័យ សុខភាព និងបរិស្ថានសម្រាប់សិស្សានុសិស្ស នៅសាលាបឋមសិក្សាសន្តិភាព ក្នុងខេត្តកំពង់ស្ពឺ
និស្សិតសាកលវិទ្យាល័យកម្ពុជា-កូរ៉េ ធ្វើសកម្មភាពស្ម័គ្រចិត្តអប់រំអនាម័យ សុខភាព និងបរិស្ថានសម្រាប់សិស្សានុសិស្ស នៅសាលាបឋមសិក្សាសន្តិភាព ក្នុងខេត្តកំពង់ស្ពឺ
______________________
🔗 📱 JOIN មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
📱 Facebook
📱Tik Tok
📱Youtube
📱Instagram
📱 X(Twitter)


អប់រំ និងកីឡា
និស្សិតសាកលវិទ្យាល័យកម្ពុជា-កូរ៉េ ធ្វើសកម្មភាពស្ម័គ្រចិត្តអប់រំអនាម័យ សុខភាព និងបរិស្ថានសម្រាប់សិស្សានុសិស្ស នៅសាលាបឋមសិក្សាសន្តិភាព ក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៦--- លោក សាយ វ៉ាន់ នាយកសាលាបឋមសិក្សាសន្តិភាព រួមជាមួយគណៈសាស្ត្រាចារ្យ និងនិស្សិត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមនិស្សិតស្ម័គ្រចិត្តសាកលវិទ្យាល័យកូរ៉េ ដឹកនាំដោយលោកនាយក ហ្វាង អុីនស៊ូ តំណាងលោក ឆែ ម្យ៉ង់កឺន និងលោកបណ្ឌិត ហៃ សុវង្ស ទីប្រឹក្សាជាន់ខ្ពស់ និងជាអ្នកស្រាវជ្រាវនៅមហាវិទ្យាល័យច្បាប់ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) បានមកធ្វើទស្សនកិច្ចដើម្បីធ្វើសកម្មភាពស្ម័គ្រចិត្តសហការជាមួយនិស្សិតមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)។ កម្មវិធីអប់រំ និងសកម្មភាពចូលរួមចំណែកសង្គមនេះបានធ្វើឡើងនៅសាលារៀនដែលមានទីតាំងស្ថិតនៅ សង្កាត់រកាធំ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ។ សកម្មភាពស្ម័គ្រចិត្តមនុស្សធម៌នេះត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាសាកលវិទ្យាល័យកូរ៉េសម្រាប់សេវាសង្គម (KUCSS) ក្រោមក្រសួងអប់រំ និងអនុវត្តដោយ KOSSIAN ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមមិត្តភ័ក្តិពិភពលោកកូរ៉េ (WFK)។ ដែលជាសកម្មភាពធ្វើជាលើកទី 50 ក្នុងឆ្នាំ 2026។


អប់រំ និងកីឡា
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត អញ្ជើញបើកហឹបវិញ្ញាសាប្រឡងបាក់ឌុប សម័យប្រឡង ១០ សីហា ២០២៦ នៅមណ្ឌលវិទ្យាល័យកំពង់ស្ពឺ
កំពង់ស្ពឺ៖ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦--- ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកហឹបវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យកំពង់ស្ពឺ ដោយមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា លោក-លោកស្រីប្រធានមណ្ឌល អនុរក្ស ព្រមទាំងអាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធយ៉ាងច្រើនកុះករ។


អប់រំ និងកីឡា
ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ៖ ប្រាប់ឱ្យបេក្ខជនប្រឡងថែរក្សាសុខភាពនិងត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ដើម្បីប្រឡងជាប់និងទទួលបាននិទ្ទេសល្អ
កំពង់ស្ពឺ៖ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦---ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខដល់បេក្ខជនប្រឡងដែលកំពុងស្នាក់នៅតាមមន្ទីរ អង្គភាពនិងវត្តអារាមនានាក្នុងខេត្តដែលស្ថិតនៅក្បែរមណ្ឌលប្រឡង។


អប់រំ និងកីឡា
អភិបាលខេត្តកំពង់ស្ពឺ ផ្តាំផ្ញើឱ្យបេក្ខជនបាក់ឌុបថែរក្សាសុខភាព និងប្រឹងប្រែងឱ្យអស់សមត្ថភាព ដើម្បីទទួលបាននិទ្ទេសល្អ(២០២៥ និទេស A ៧៩ នាក់)
កំពង់ស្ពឺ៖ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ ចុះសួរសុខទុក្ខបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលកំពុងស្នាក់នៅតាមមន្ទីរ អង្គភាព និងវត្តអារាមនានាក្បែរមណ្ឌលប្រឡងក្នុងខេត្ត។


អប់រំ និងកីឡា
Event and date: August 7, 2026 at Peace Primary School (Chbar Mon City, Kampong Speu Province).
Main participants:
A group of volunteer students from Korea University and the National University of Management (NUM) led by Mr. Hwang In-soo, Mr. Choi Myung-keun (KOSSIAN representative), and Dr. Hay Sovong.

