
កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ
កំពង់ស្ពឺ៖ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦---ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយ លោក ស្រ៊ុន ស្រ៊ន់ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយ «ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ» កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំធំ «វ៉ី សំណាង» (ជាន់ទី២) នៃអគាររដ្ឋបាលខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអភិបាលរងរាជធានី-ខេត្តទាំង៩ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង ព្រះសីហនុ កោះកុង កំពត និងកែប ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរ-អង្គភាពជំនាញ អភិបាលក្រុង-ស្រុក និងម្ចាស់អាជីវកម្មដ្ឋានធំៗ (ការដ្ឋានថ្ម ដេប៉ូខ្សាច់-ក្រួស រណ្តៅដី រោងចក្រផលិតអង្ករ និងចំណីសត្វ) ជាច្រើនរូប។











