ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមអភិបាលខេត្តអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលថវិកា ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ពីបណ្តាមន្ទីរ-អង្គភាព និងកងកម្លាំងជុំវិញខេត្ត
AKP កំពង់ស្ពឺ៖ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦---ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់-ទទួលថវិកា ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ដែលពិធីនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំ កង ហ៊ាង នៃអគាររដ្ឋបាលខេត្ត។ ថវិកាដែលបានប្រគល់ និងទទួលនាឱកាសនេះ គឺជាការចូលរួមចំណែកយ៉ាងថ្លៃថ្លាពីបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធ ដើម្បីគាំទ្រដល់សកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍
AKP កំពង់ស្ពឺ៖ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦--- ឯកឧត្តម ម៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅសាលប្រជុំធំអគារសាលាខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមប្រតិភូអមដំណើរ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ព្រមទាំងមន្ត្រីរាជការយ៉ាងច្រើនកុះករ។


សកម្មភាពថ្នាក់ដឹកនាំ
គណៈកម្មការទី៨ នៃរដ្ឋសភា ចុះសិក្សាស្វែងយល់ ពីការអនុវត្តការងារលើវិស័យទទួលខុសត្រូវរបស់ខ្លួនជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ៖ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦---គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ នាបានអញ្ជើញជួបពិភ្សាការងារក្នុងក្របខ័ណ្ឌទទួលខុសត្រូវរបស់ខ្លួនជាមួយនឹងរដ្ឋបាលខេត្តកំពង់ស្ពឺដឹកនាំដោយ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ។

