ព័ត៌មានក្នុងខេត្ត

មន្ទីរកសិកម្ម ខេត្តកំពង់ស្ពឺ រៀបចំកិច្ចប្រជុំពង្រឹងប្រព័ន្ធជីវសុវត្ថិភាព និងផ្សព្វផ្សាយគោលការណ៍ចិញ្ចឹមសត្វល្អ (GAHP)
កសិកម្ម
មន្ទីរកសិកម្ម ខេត្តកំពង់ស្ពឺ រៀបចំកិច្ចប្រជុំពង្រឹងប្រព័ន្ធជីវសុវត្ថិភាព និងផ្សព្វផ្សាយគោលការណ៍ចិញ្ចឹមសត្វល្អ (GAHP)
AKP កំពង់ស្ពឺ៖ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦---លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងឯកឧត្តម កៅ ផល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ស្តីពីការពង្រឹងគោលការណ៍ប្រតិបត្តិប្រព័ន្ធជីវសុវត្ថិភាព នៅតាមកសិដ្ឋានចិញ្ចឹមសត្វ និងការផ្សព្វផ្សាយគោលការណ៍អនុវត្តការចិញ្ចឹមសត្វល្អ (GAHP) ដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរកសិកម្ម មន្ទីរ-អង្គភាពពាក់ព័ន្ធ ព្រមទាំងបងប្អូនម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ យ៉ាងច្រើនកុះករ សរុបប្រមាណជា ៧៥ នាក់។ ពិធីនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំសែនក្រអូប នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
រដ្ឋបាលខេត្តកំពង់ស្ពឺ ចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធបច្ចេកវិទ្យា Zoom meeting ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា
នយោបាយ
រដ្ឋបាលខេត្តកំពង់ស្ពឺ ចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធបច្ចេកវិទ្យា Zoom meeting ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា
AKP កំពង់ស្ពឺ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦---ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី តាមរយៈប្រព័ន្ធបច្ចេកវិទ្យា Zoom meeting ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ឯកឧត្តមអភិបាលខេត្តណែនាំឲ្យរៀបចំ និងចងក្រងឯកសារឱ្យបានលឿន និងត្រឹមត្រូវ ដើម្បីត្រៀមរៀបចំពិព័រណ៍នៅវិមានឈ្នះ-ឈ្នះ កោះកុង
នយោបាយ
ឯកឧត្តមអភិបាលខេត្តណែនាំឲ្យរៀបចំ និងចងក្រងឯកសារឱ្យបានលឿន និងត្រឹមត្រូវ ដើម្បីត្រៀមរៀបចំពិព័រណ៍នៅវិមានឈ្នះ-ឈ្នះ កោះកុង
‎AKP កំពង់ស្ពឺ៖ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦---ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញអធិបតីភាព ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងប្រមូលធាតុចូល លើកម្រងឯកសារស្រាវជ្រាវ «ពីសង្គ្រាមមកសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ» សម្រាប់ចម្លាក់ និងបរិយាយឆ្លាក់នៅស្តូបអនុស្សាវរីយ៍ ឈ្នះ ឈ្នះ កោះកុង ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការ ព្រមទាំងប្អូនៗសិស្សានុសិស្សយ៉ាងច្រើនកុះករ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
អំណោយមនុស្សធម៌របស់សាខា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ១០គ្រួសារ(មធ្យម ៧គ្រួសារ និងស្រាល ៣គ្រួសារ) នៅក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ
គ្រោះធម្មជាតិ
អំណោយមនុស្សធម៌របស់សាខា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ១០គ្រួសារ(មធ្យម ៧គ្រួសារ និងស្រាល ៣គ្រួសារ) នៅក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ៖ រសៀលថ្ងៃចន្ទ ទី២៥ ខែ ឧសភា ឆ្នាំ២០២៦---ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខា បានចាត់លោកស្រី ប៉ោក សេដ្ឋា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ១០គ្រួសារ(មធ្យម ៧គ្រួសារ និងស្រាល ៣គ្រួសារ) ក្នុងភូមិត្រពាំងខ្ចៅ សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ខណ្ឌរដ្ឋបាលជលផលកំពង់ស្ពឺ បាននិងកំពុងដំណើរការផលិតពូជត្រី (បង្កាត់-ភ្ញាស់) ប្រភេទត្រីឆ្ពិន ដើម្បីបំប៉នកូនត្រី សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ ជូនវារីវប្បករក្នុងខេត្តកំពង់ស្ពឺ និងតំបន់ផ្សេងៗ
កសិកម្ម
ខណ្ឌរដ្ឋបាលជលផលកំពង់ស្ពឺ បាននិងកំពុងដំណើរការផលិតពូជត្រី (បង្កាត់-ភ្ញាស់) ប្រភេទត្រីឆ្ពិន ដើម្បីបំប៉នកូនត្រី សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ ជូនវារីវប្បករក្នុងខេត្តកំពង់ស្ពឺ និងតំបន់ផ្សេងៗ
AKP កំពង់ស្ពឺ៖ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦---ខណ្ឌរដ្ឋបាលជលផលកំពង់ស្ពឺ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បាននិងកំពុងអនុវត្តការងារផលិតពូជត្រី (បង្កាត់-ភ្ញាស់) ប្រភេទត្រីឆ្ពិន ស្របតាមលក្ខណៈបច្ចេកទេសវារីវប្បកម្ម ដើម្បីបង្កើនការផ្គត់ផ្គង់កូនត្រីមានគុណភាព ជូនដល់វារីវប្បករ និងប្រជាពលរដ្ឋដែលប្រកបមុខរបរចិញ្ចឹមត្រី ក្នុងខេត្តកំពង់ស្ពឺ ក៏ដូចជាបណ្តាខេត្តផ្សេងៗ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៥ ‎
សន្តិសុខសង្គម
រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៥ ‎
AKP កំពង់ស្ពឺ៖ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ---ឯកឧត្តម អោ វណ្ណថេន សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ គា សុភូ អភិបាលរង នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងទិវាជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ (លើកទី១៩ ឆ្នាំ២០២៥) ត្រូវបានប្រារព្ធឡើងយ៉ាងទូលំទូលាយទូទាំងប្រទេសក្រោមប្រធានបទ៖ «យើងរួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ» ។ ‎
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត