ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
ក្រុមការងារចុះជួបសំណេះសំណាលជាមួយសមាជិកបក្សនៅក្នុងស្រុកគងពិសី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦
-ឯកឧត្តម សាំង វណ្ណៈ ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំព្រះនិព្វាន្ត បានអញ្ជើញជាអធិបតីក្នុងពិធីតម្រង់ទិសយុវជនក្រោមប្រធានបទ យុវជនល្អ សហគមន៍ល្អ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉ែន កាម៉ង់កា វាគ្មិនកិត្តិយស ជាចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺ ឯកឧត្តម ផន ឈៀងឡេង វាគ្មិនកិត្តិយស លោកមេឃុំ ក្រុមប្រឹក្សាឃុំ យុវជន ស.ស.យ.ក.ឃុំ សិស្សានុសិស្សអនុវិទ្យាល័យពន្លឺកុលបុត្រសរុបចំនួន ១១៦ នាក់ ស្រី ២៣ នាក់ នៅវត្តត្រពាំងវែង ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្នុងពិធីនេះដែរឯកឧត្តមសាំង វណ្ណៈ បានឧបត្ថម្ភថវិកាចំណាយក្នុងកម្មវិធីចំនួន ១,៦០០,០០០រៀល។


សុខាភិបាល
ពាក្យស្លោក «ចូលរួមសប្បាយរីករាយជាមួយក្រុមគ្រួសារ ប៉ាម៉ានី» ❤️កម្មវិធី «ប៉ាម៉ានី»❤️
កំពង់ស្ពឺ÷ នៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោមពាក្យស្លោក «ចូលរួមសប្បាយរីករាយជាមួយក្រុមគ្រួសារ ប៉ាម៉ានី» ក្រុមការងារសម្របសម្រួលការងារវិស័យសុខាភិបាលខេត្តកំពង់ស្ពឺ នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហេង សុខគង់ និងសហការី រួមជាមួយ លោកវេជ្ជបណ្ឌិត ឡុង វិសិដ្ឋ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ តំណាងលោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ និងសហការី ព្រមទាំងលោកស្រី ស៊ន ថាច ប្រធានរដ្ឋបាល លោកស្រី ណៃ ចិន្តា ប្រធានផ្នែកគណនេយ្យ និងលោក សាយ ផារ៉ុត មន្ត្រីរដ្ឋបាល បានអញ្ជើញចុះសួរសុខទុក្ខលោកស្រី ហយ ចាន់ហេង មន្ត្រីបម្រើការងារនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដែលទើបសម្រាលបុត្រីនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ និងកំពុងសម្រាកលំហែមាតុភាពនៅគេហដ្ឋាន ស្ថិតនៅភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។


សេចក្តីជូនដំណឹង
ខេត្តកំពង់ស្ពឺមានសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤.១៩ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។


នយោបាយ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៦
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃអាទិត្យ ១៤ កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ខ្ញុំបានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តការងារសម្រាប់ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។


នយោបាយ
អបអរសាទរខួប ៧៥ឆ្នាំ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ជាមួយនឹងសមិទ្ធផលមហាសាលនៃការស្តារជាតិ ស្តារសាសនា កសាងធនធានមនុស្ស និងការថែរក្សាសន្តិភាព ដើម្បីអនាគតកម្ពុជា
កំពង់ស្ពឺ÷ អបអរសាទរខួប ៧៥ឆ្នាំ នៃថ្ងៃកំណើតចលនាប្រជាជន ដែលកើតចេញដោយសារប្រជាជន ដើម្បីប្រជាជន និងស្ថិតនៅជាមួយប្រជាជនជានិច្ច ប្រកបដោយឧត្តមគតិ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ នោះគឺគណបក្សប្រជាជនកម្ពុជា។គណបក្សប្រជាជនកម្ពុជា គឺជាចលនានយោបាយដែលកើតចេញពីប្រជាជន ដោយសារប្រជាជន ដើម្បីប្រជាជន និងស្ថិតនៅជាមួយប្រជាជនជានិច្ច។ គណបក្សតែងតែរួមសុខ រួមទុក្ខ និងរួមដំណើរជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈ ដោយយកសុខទុក្ខ និងផលប្រយោជន៍របស់ប្រជាជនជាគោលដៅអាទិភាពខ្ពស់បំផុត។


នយោបាយ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែមិថុនា និងទិសដៅការងារខែកក្កដា ឆ្នាំ២០២៦
កំពង់ស្ពឺ÷ ព្រឹកថ្ងៃអាទិត្យ ១៤កើត ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០មន្ទីរគណបក្សខេត្ត,ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែមិថុនា និងទិសដៅការងារខែកក្កដា ឆ្នាំ២០២៦ ដោយការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវអនុប្រធានការងារគណបក្សចុះមូលដ្ឋានខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី សរុបប្រមាណ ៤៥០នាក់ នៅសាលប្រជុំធំនៃមន្ទីរគណបក្សខេត្ត។


នយោបាយ
សំណេះសំណាល និងប្រគល់ទទួលឯកសារជាមួយប្រជាពលរដ្ឋ ២០គ្រួសារ
កំពង់ស្ពឺ÷ អមលាំង ថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ អញ្ជើញចូលរួមជួបសំណេះសំណាល និងប្រគល់ទទួលឯកសារជាមួយប្រជាពលរដ្ឋ ២០គ្រួសារ ត្រូវកែតម្រូវឯកសារអត្រានុកូលដ្ឋានខុសបច្ចេកទេសរដ្ឋបាលមិនអាចប្រើប្រាស់បាន និងប្រគល់ទទួលសម្ភារស្បៀងឧបភោគបរិភោគជូនដល់ស្នាក់ការគណបក្សឃុំអមលាំង


នយោបាយ
ពិធីផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៦ឆ្នាំ ២០២៧
ខេត្តកំពង់ស្ពឺ÷ នាព្រឹកថ្ងៃសៅរ៍១៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ស៊ឹម ប៉ុណ្ណឫទ្ធិ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគងពិសី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជង្រុក បានចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៦ឆ្នាំ ២០២៧ និងក្រមសីលធម៌របស់ក្រុមការងារ និងគណៈកម្មាធិការគណបក្ស ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជា អនុប្រធាន សមាជិកក្រុមការងារ អចិន្ត្រៃយ៍ស្រុក ថ្នាក់ដឹកនាំឃុំ ភូមិ សរុបចំនួន១២០នាក់ស្រី ២០នាក់។


នយោបាយ
គណបក្សប្រជាជនកម្ពុជាបានចែកប័ណ្ណសម្គាល់សមាជិកបក្សភូមិស្តុកស្លាត(លើផ្លូវ៥១)ចំនួន ១៩៥ ប័ណ្ណ
កំពង់ស្ពឺ÷ ព្រឹកថ្ងៃសៅរ៍ ទី២៧ មិថុនា ឆ្នាំ២០២៦
ក្រុមការងារភូមិស្តុកស្លាត ដឹកនាំដោយលោកស្រី ហ៊ូ ចាន់ធឿន ប្រធានក្រុមការងារចុះភូមិស្តុកស្លាត និងក្រុមការងារ បានចុះចែកប័ណ្ណសម្គាល់សមាជិកបក្សភូមិស្តុកស្លាត(លើផ្លូវ៥១)ចំនួន ១៩៥ ប័ណ្ណ នឹងភ្ជាប់នូវថវិកាសរុប ១៤០,០០០ រៀលមី៣កេស អាវយឺត៥០អាវ
ដោយក្នុងនោះថវិការ និងរបស់កំដរដៃ បានមកពី៖
១/លោកស្រី ហ៊ូ ចាន់ធឿន ថវិកា៥០,០០០រៀល មី៣កេស អាវយឺត៥០អាវ
២/លោកស្រី ឆឹម ឆវី ថវិកា ៥០,០០០រៀល
៣/លោកស្រី គឿន គីម ថវិការ ៤០,០០០រៀល


អប់រំ និងកីឡា
ឯកឧត្តម ឈួរ សុបញ្ញា : ការអប់រំសីលធម៌ ចរិយាធម៌តាមពុទ្ធមាគ៌ាជាគន្លងក្នុងការកសាងយុវជនជំនាន់ក្រោយឱ្យមានចំណេះដឹង វិន័យ សីលធម៌ និងស្មារតីទទួលខុសត្រូវចំពោះសង្គម និងជាតិ
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសៅរ៍ ១៣ កើត ខែបឋមាសាឍ ឆ្នាំមមីអដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា បានសហការជាមួយលោកនាយក នៃវិទ្យាល័យ សុខា ផល្លី ខេត្តកំពង់ស្ពឺ រៀបចំកម្មវិធី អប់រំសីលធម៌ ចរិយាធម៌ និងឥរិយាបថតាមមាគ៌ាព្រះពុទ្ធសាសនាក្រោមព្រះអធិបតីភាពព្រះធម្មសំវរ គង់ សុខហាន ព្រះធម្មធរគណខេត្តកំពង់ស្ពឺដោយមានការចូលរួមពីលោកស្រី អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា ក្រុងច្បារមន លោក លោកស្រី គណៈកម្មការគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន ៣៥០នាក់។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងរួមចំណែកលើកកម្ពស់សីលធម៌ ចរិយាធម៌ និងមនសិការទទួលខុសត្រូវរបស់សិស្សានុសិស្ស ដោយយកគោលការណ៍ព្រះពុទ្ធសាសនាជាមូលដ្ឋានក្នុងការអប់រំចិត្ត គំនិត និងអាកប្បកិរិយា ដើម្បីឱ្យយុវជនក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ និងធនធានមនុស្សប្រកបដោយគុណភាពសម្រាប់សង្គមជាតិ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឈួរ សុបញ្ញា: ស្តាប់ប្រជាពលរដ្ឋ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ គឺជាស្មារតីស្នូលនៃការងារចុះមូលដ្ឋានរបស់រាជរដ្ឋាភិបាល
ខេត្តកំពង់ស្ពឺ៖ នៅវេលាព្រឹកថ្ងៃសុក្រ ១២ កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំទ័ពមានបានអញ្ជើញចូលរួមដឹកនាំវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលបានរៀបចំឡើងនៅវត្តកល្យាណមានជ័យ (ហៅវត្តទ័ពមាន) ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះចៅអធិការវត្ត ក្រុមការងារចុះមូលដ្ឋាន មន្ត្រីមន្ទីរជំនាញ សមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក ប្រធានការិយាល័យជំនាញ កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើនរូប។ វេទិកាសាធារណៈនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនការទំនាក់ទំនង និងការប្រាស្រ័យទាក់ទងដោយផ្ទាល់រវាងអាជ្ញាធរ ក្រុមការងាររាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដើម្បីស្តាប់សំណូមពរ ក្តីកង្វល់ បញ្ហាប្រឈម និងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។


សិល្បៈនិងវប្បធម៌
ឯកឧត្តម ឈួរ សុបញ្ញា បន្តអញ្ជើញចុះថ្វាយបង្គំសំណេះសំណាលសមណសិស្សនៅសាលាពុទ្ធិកបឋមសិក្សាកណ្តោកដុំ ដើម្បីពង្រឹងពុទ្ធិកសិក្សា ដែលជាឆ្អឹងខ្នងនៃព្រះពុទ្ធសាសនា និងជាថ្នាលបណ្តុះមូលធនមនុស្ស
ខេត្តកំពង់ស្ពឺ៖ នៅរសៀលថ្ងៃសុក្រ ១២ កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាបានបន្តចុះសំណេះសំណាល និងថ្វាយបង្គំសួរសុខទុក្ខព្រះនាយក ព្រះឧទ្ទេសាចារ្យ និងសមណសិស្ស នៃ សាលាពុទ្ធិកបឋមសិក្សាកណ្តោកដុំ ស្ថិតក្នុងសង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមព្រះអធិបតីភាព ព្រះសីលធម្មវង្សា មុំ សុខុន ព្រះគ្រូធម្មចារី ព្រះគ្រូអនុគណក្រុងច្បារមន អមដោយព្រះមន្ត្រីសង្ឃគ្រប់ព្រះអង្គ។បច្ចុប្បន្ន សាលាពុទ្ធិកបឋមសិក្សាកណ្តោកដុំ មានសមណសិស្សចំនួន ៥៦ព្រះអង្គ កំពុងសិក្សាក្នុង ២ថ្នាក់ ដោយបានខិតខំសិក្សាព្រះធម៌ ព្រះវិន័យ ភាសាបាលី និងចំណេះដឹងទូទៅ សំដៅអភិវឌ្ឍខ្លួនឱ្យក្លាយជាព្រះសង្ឃដែលមានសីល មានបញ្ញា និងជាធនធានដ៏មានតម្លៃសម្រាប់ព្រះពុទ្ធសាសនា និងសង្គមជាតិ។


សន្តិសុខសង្គម
នាំយកគ្រឿង ឧបភោគ បរិភោគ បច្ច័យមួយចំនួន ចូលរួមរំលែកមរណៈទុក្ខជាមួយក្រុមគ្រួសារសពប្រជាពលរដ្ឋទីទ័លក្របំផុត ឈ្មោះ កង ភាន់ ភេទប្រុស អាយុ ៣៨ឆ្នាំ ដែលទទួលមរណៈភាពដោយរោគាពាធ
សាខាកក្រក ខេត្តកំពង់ស្ពឺ÷ ក្រោយទទួលបានព័ត៌មានតាមបណ្ដាសង្គម នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ លោកស្រី មាស ចន្នី នាយិកាសាខា លោក កង ប៊ុនណាត អភិបាលស្តីទីស្រុកភ្នំស្រួច និងសហការី បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងនាំយកគ្រឿង ឧបភោគ បរិភោគ បច្ច័យមួយចំនួន ចូលរួមរំលែកមរណៈទុក្ខជាមួយក្រុមគ្រួសារសពប្រជាពលរដ្ឋទីទ័លក្របំផុត ឈ្មោះ កង ភាន់ ភេទប្រុស អាយុ ៣៨ឆ្នាំ ដែលទទួលមរណៈភាពដោយរោគាពាធ ស្ថិតនៅភូមិព្រៃពយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

