ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

ការអភិវឌ្ឍ
រដ្ឋបាលខេត្តកំពង់ស្ពឺ ពិភាក្សាស្វែងរកប្រភពធនធានរ៉ែ ដើម្បីជួសជុល និងបន្តកំណាត់ផ្លូវលេខ១៤២
កំពង់ស្ពឺ៖ នៅរសៀលថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំពិភាក្សា និងពិនិត្យលទ្ធភាពស្វែងរកប្រភពធនធានរ៉ែ សម្រាប់យកមកប្រើប្រាស់ក្នុងការជួសជុល និងបន្តកំណាត់ផ្លូវលេខ១៤២ ស្ថិតក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបានរងការខូចខាតដោយសារការដឹកជញ្ជូនលើសទម្ងន់។


ការអភិវឌ្ឍ
ទឹកចិត្តសប្បុរសធម៌! អាជ្ញាធរ សប្បុរសជន និងព្រះសង្ឃ រួមគ្នាជួសជុល និងចាក់ថ្មក្រាលផ្លូវជាង ៤គីឡូម៉ែត្រ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ
កំពង់ស្ពឺ៖ ការអភិវឌ្ឍនៅមូលដ្ឋាន គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយសម្រួលដល់ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។នាថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរឃុំភ្នំតូច បានចុះដឹកនាំ និងសហការរៀបចំសកម្មភាពជួសជុលផ្លូវលំជនបទយ៉ាងសកម្ម។


ការអភិវឌ្ឍ
ផ្លូវបេតុងមួយខ្សែ ស្ថិតនៅភូមិត្មាតលេង ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលមានប្រវែង ១,៧៨០ម៉ែត្រ ទទឹង៦ ម៉ែត្រ និងតភ្ជាប់ទៅកាន់ភូមិចំនួន ៣ផ្សេងទៀត ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ នៅឆ្នាំ២០២៦ ក្រោមរបស់គម្រោងរដ្ឋបាលខេត្តកំពង់ស្ពឺ ។
ផលិតដោយ៖ មន្ទីរព័ត៍មានខេត្តកំពង់ស្ពឺ
_________________________
Contact With មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
📱 Website
📱 Facebook
📱Tik Tok
📱Youtube
📱Instagram
📱 X(Twitter)
📱Telegram


ការអភិវឌ្ឍ
សមិទ្ធផលថ្មី ផ្លូវតភ្ជាប់សហគមន៍ឃុំក្រាំងចេក ជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ខេត្តកំពង់ស្ពឺ៖ ក្រោមការផ្តួចផ្តើមដ៏មានតម្លៃពីសំណាក់ថ្នាក់ដឹកនាំគណបក្សឃុំក្រាំងចេក រួមមានលោកប្រធាន និងអនុប្រធានគណបក្ស ព្រមទាំងការដឹកនាំផ្ទាល់យ៉ាងសកម្មពីលោក ប៉ុក គឹមហៀង សមាជិកក្រុមប្រឹក្សាឃុំ និងជាជំទប់ទី២ឃុំក្រាំងចេក ផ្លូវលំថ្មីមួយខ្សែត្រូវបានកសាងឡើងដើម្បីបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ផ្លូវថ្មីនេះតភ្ជាប់ចាប់ពី ភូមិអកយំ មកភូមិអង្គ និងបានបន្តតភ្ជាប់រហូតដល់ទីអារាម វត្តអង្គថី ព្រមទាំងងាយស្រួលតភ្ជាប់បន្តទៅកាន់ ផ្លូវលេខ ១៤៤០ ផងដែរ ដែលការកសាងនេះឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរប្រចាំថ្ងៃ។


ការអភិវឌ្ឍ
លោកឧត្តមសេនីយ៍ ត្រី ម៉េង ស្រ៊ុន បានអញ្ជើញទទួលជួបសំណេះសំណាលជាមួយ លោក ថៀវ វ៉ាន់ណាម នាយកសាខា Metfone ខេត្តកំពង់ស្ពឺ និងរួមតំណើរបន្តចុះត្រួតពិនិត្យវឌ្ឍនភាពការងារលក្ខណៈបច្ចេកទេសនិងតាមដានវឌ្ឍនភាពការងារ ការសាង់សង់អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្តខេត្តកំពង់ស្ពឺថ្មី...
កំពង់ស្ពឺ៖នៅថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញទទួលជួបសំណេះសំណាលជាមួយ លោក ថៀវ វ៉ាន់ណាម នាយកសាខា Metfone ខេត្តកំពង់ស្ពឺ និងចុះរួមតំណើរបន្តចុះត្រួតពិនិត្យវឌ្ឍនភាពការងារលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ ការសាង់សង់អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្តខេត្តកំពង់ស្ពឺថ្មី ស្ថិតនៅក្នុងភូមិត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕


ការអភិវឌ្ឍ
ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ចុះត្រួតពិនិត្យការដ្ឋានសាងសង់អគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី
ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ចុះត្រួតពិនិត្យការដ្ឋានសាងសង់អគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី


ការអភិវឌ្ឍ
ពីរឃុំក្នុងស្រុកសាមគ្គីមុនីជ័យ បានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦
នាព្រឹកថ្ងៃទី៣ ខែ កញ្ញាឆ្នាំ២០២៦---ទីចាត់ការផែនការ និងវិនិយោគខេត្ត សហការជាមួយរដ្ឋបាលសាលាឃុំយុទ្ធសាមគ្គី និង ឃុំចាន់សែន ស្រុកសាមគ្គីមុនី ខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំឆ្នាំ២០២៦ ប្រព្រឹត្តទៅនៅសាលាឃុំយុទ្ធសាមគ្គី ក្រោមអធិបតីភាព លោក យឿង សួស មេឃុំយុទ្ធសាមគ្គី និងលោក ជួប សុវណ្ណ មេឃុំចាន់សែន និងជាប្រធានគណៈកម្មការលទ្ធកម្ម និងវត្តមានអ្នកសង្កេតការថ្នាក់ខេត្ត/ស្រុក និងមន្ទីរពាក់ព័ន្ធ តំណាងក្រុមហ៊ុន និងអ្នកសារពត៌មានជាច្រើនរូបទៀត។


ការអភិវឌ្ឍ
ពីរឃុំក្នុងស្រុកឱរ៉ាល់ បានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦
នាព្រឹកថ្ងៃទី២ ខែ កញ្ញាឆ្នាំ២០២៦---ទីចាត់ការផែនការ និងវិនិយោគខេត្ត សហការជាមួយរដ្ឋបាលសាលាឃុំហោងសំណំ និង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំឆ្នាំ២០២៦ ប្រព្រឹត្តទៅនៅសាលាឃុំហោងសំណំ ក្រោមអធិបតីភាព លោក ប៉ុក ទ័យ មេឃុំហោងសំណំ និងលោក អឺល សារ៉ា មេឃុំតាសាល និងជាប្រធានគណៈកម្មការលទ្ធកម្ម និងវត្តមានអ្នកសង្កេតការថ្នាក់ខេត្ត/ស្រុក និងមន្ទីរពាក់ព័ន្ធ តំណាងក្រុមហ៊ុន និងអ្នកសារពត៌មានជាច្រើនរូបទៀត។


ការអភិវឌ្ឍ
ពីរឃុំក្នុងស្រុកថ្ពង បានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦
នាព្រឹកថ្ងៃទី១ ខែ កញ្ញាឆ្នាំ២០២៦---ទីចាត់ការផែនការ និងវិនិយោគខេត្ត សហការជាមួយរដ្ឋបាលសាលាឃុំយាអង្គ និង ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ ប្រព្រឹត្តទៅនៅសាលាឃុំយាអង្គ ក្រោមអធិបតីភាព លោក សន នឿន មេឃុំយាអង្គ និងលោក ហែម សុង មេឃុំទ័ពមាន និងជាប្រធានគណៈកម្មការលទ្ធកម្ម និងវត្តមានអ្នកសង្កេតការថ្នាក់ខេត្ត/ស្រុក និងមន្ទីរពាក់ព័ន្ធ តំណាងក្រុមហ៊ុន និងអ្នកសារពត៌មានជាច្រើនរូបទៀត។


ការអភិវឌ្ឍ
គម្រោងពង្រីក និងស្ថាបនាផ្លូវជាតិលេខ៤ ដើម្បីជួយសម្រួលការធ្វើដំណើរ និងជំរុញសេដ្ឋកិច្ចជាតិ
កំពង់ស្ពឺ៖ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦---រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តគម្រោងពង្រីក និងស្ថាបនាផ្លូវជាតិសំខាន់ៗជាច្រើន ដើម្បីជួយសម្រួលការធ្វើដំណើរ និងជំរុញសេដ្ឋកិច្ចជាតិ ជាក់ស្តែងផ្លូវជាតិលេខ៤ក្នុងក្រុងច្បារមនក៏បាននឹងកំពុងពង្រីកផងដែរ


ការអភិវឌ្ឍ
កិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ ឃុំគីរីវន្ត ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
នាព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៦---ទីចាត់ការផែនការ និងវិនិយោគខេត្ត សហការជាមួយរដ្ឋបាលសាលាឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ ប្រព្រឹត្តទៅនៅសាលាឃុំគីរីវន្ត ក្រោមអធិបតីភាព លោកស្រី ឃួន សាមឿន មេឃុំគីរីវន្ត និងជាប្រធានគណៈកម្មការលទ្ធកម្ម និងវត្តមានអ្នកសង្កេតការថ្នាក់ខេត្ត/ស្រុក និងមន្ទីរពាក់ព័ន្ធ តំណាងក្រុមហ៊ុន និងអ្នកសារពត៌មានជាច្រើនរូបទៀត។


ការអភិវឌ្ឍ
តំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការនៅខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦---ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់តំបន់សេដ្ឋកិច្ចពិសេស "ភ្នំពេញ ឡូជីស្ទីក អេន អ៊ិនដាសស្រ្ទៀល ខមផ្លេកស៍" (Cambodia SuperPort) ស្ថិតក្នុងភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។


ការអភិវឌ្ឍ
លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថចុះត្រួតពិនិត្យវឌ្ឍនភាពការងារលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ ការសាង់សង់អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្តខេត្តកំពង់ស្ពឺថ្មីជាប្រចាំ.
លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថចុះត្រួតពិនិត្យវឌ្ឍនភាពការងារលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ ការសាង់សង់អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្តខេត្តកំពង់ស្ពឺថ្មីជាប្រចាំ.

