ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សិល្បៈនិងវប្បធម៌
ឯកឧត្តម ឈួរ សុបញ្ញា បន្តអញ្ជើញចុះថ្វាយបង្គំសំណេះសំណាលសមណសិស្សនៅសាលាពុទ្ធិកបឋមសិក្សាកណ្តោកដុំ ដើម្បីពង្រឹងពុទ្ធិកសិក្សា ដែលជាឆ្អឹងខ្នងនៃព្រះពុទ្ធសាសនា និងជាថ្នាលបណ្តុះមូលធនមនុស្ស
ខេត្តកំពង់ស្ពឺ៖ នៅរសៀលថ្ងៃសុក្រ ១២ កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាបានបន្តចុះសំណេះសំណាល និងថ្វាយបង្គំសួរសុខទុក្ខព្រះនាយក ព្រះឧទ្ទេសាចារ្យ និងសមណសិស្ស នៃ សាលាពុទ្ធិកបឋមសិក្សាកណ្តោកដុំ ស្ថិតក្នុងសង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមព្រះអធិបតីភាព ព្រះសីលធម្មវង្សា មុំ សុខុន ព្រះគ្រូធម្មចារី ព្រះគ្រូអនុគណក្រុងច្បារមន អមដោយព្រះមន្ត្រីសង្ឃគ្រប់ព្រះអង្គ។បច្ចុប្បន្ន សាលាពុទ្ធិកបឋមសិក្សាកណ្តោកដុំ មានសមណសិស្សចំនួន ៥៦ព្រះអង្គ កំពុងសិក្សាក្នុង ២ថ្នាក់ ដោយបានខិតខំសិក្សាព្រះធម៌ ព្រះវិន័យ ភាសាបាលី និងចំណេះដឹងទូទៅ សំដៅអភិវឌ្ឍខ្លួនឱ្យក្លាយជាព្រះសង្ឃដែលមានសីល មានបញ្ញា និងជាធនធានដ៏មានតម្លៃសម្រាប់ព្រះពុទ្ធសាសនា និងសង្គមជាតិ។


សិល្បៈនិងវប្បធម៌
ឯកឧត្តម ឈួរ សុបញ្ញា : ពុទ្ធិកសិក្សាជាមូលដ្ឋាននៃការគង់វង្សព្រះពុទ្ធសាសនា ហើយសមណសិស្សជាសសរស្តម្ភនៃអនាគតព្រះសាសនា
កំពង់ស្ពឺ៖ នៅរសៀលថ្ងៃអង្គារ ៩ កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាបានបន្តចុះសំណេះសំណាល និងថ្វាយបង្គំសួរសុខទុក្ខព្រះនាយក ព្រះឧទ្ទេសាចារ្យ និងសមណសិស្ស នៃ សាលាពុទ្ធិកបឋមសិក្សាវត្ដសុវណ្ណគិរី (ហៅភ្នំកំប៉ូត) ដែលស្ថិតក្នុងសង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមព្រះអធិបតីភាព ព្រះសីលធម្មវង្សា មុំ សុខុន ព្រះគ្រូធម្មចារី ព្រះគ្រូអនុគណក្រុងច្បារមន អមដោយព្រះមន្ត្រីសង្ឃគ្រប់ព្រះអង្គ។ សាលាពុទ្ធិកបឋមសិក្សាវត្តអង្គប្រាសាទ បច្ចុប្បន្នមានសមណសិស្សចំនួន ៤៦ព្រះអង្គ សិក្សាក្នុង ៣ថ្នាក់ ដែលកំពុងខិតខំសិក្សារៀនសូត្រព្រះធម្មវិន័យ និងចំណេះដឹងនានា ដើម្បីត្រៀមខ្លួនជាធនធានដ៏មានតម្លៃសម្រាប់ព្រះពុទ្ធសាសនា និងសង្គមជាតិ។


សិល្បៈនិងវប្បធម៌
ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ អញ្ជេីញអមដំណើរឯកឧត្តមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាសូត្រមន្តបង្សុកូល ជូនដល់វិញា្ញណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា នៅតំបន់ប្រវត្តិសាស្រ្ត យោធាតេជោ-កោះថ្ម X16
ត្បូងឃុំ៖ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦--- ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមអមដំណើរឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យសូត្រមន្តបង្សុកូល ជូនដល់វិញា្ញណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា រំលឹកខួបលើកទី៤៩ នៃទិវាចងចាំ ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៦ នៅតំបន់ប្រវត្តិសាស្រ្ត យោធាតេជោ-កោះថ្ម X16 ។

