ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ ផាម រីវ៉ ខេត្តកំពង់ស្ពឺ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» រៀបចំដោយសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការគណៈរដ្ឋមន្ត្រី
កំពង់ស្ពឺ÷ ក្រោមអធិបតីភាព ឯកឧត្តម ប៉ៃ សំបូរ (អគ្គលេខាធិការ វ.ស.ស.) និងឯកឧត្តម តូច ប៉ូលីវ៉ា (អភិបាលរងខេត្តកំពង់ស្ពឺ) ព្រមទាំងមានការចូលរួមពីតំណាងមន្ទីរ-អាជ្ញាធរ និងអង្គការ/សមាគម/សហជីពក្នុងខេត្ត។
ការទទួលស្គាល់តួនាទីសង្គមស៊ីវិល៖ អង្គការ-សមាគមត្រូវបានចាត់ទុកជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ផ្តល់សេវាសាធារណៈ ការពារសិទ្ធិមនុស្ស និងលើកស្ទួយជីវភាពប្រជាពលរដ្ឋស្របតាមអាទិភាពជាតិ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា)។
ការជំរុញ បរិវត្តកម្មឌីជីថល៖ លើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងសមាគមទាំង ១១១ ក្នុងខេត្ត បង្កើនការរៀនសូត្រ និងចាប់យកបច្ចេកវិទ្យាថ្មីៗ ការគ្រប់គ្រងទិន្នន័យស្ថាប័នឱ្យមានសុវត្ថិភាព (ចៀសវាងបទល្មើសបច្ចេកវិទ្យា) និងប្រើប្រាស់វេទិកាឌីជីថលដើម្បីបង្កើនតម្លាភាព និងទំនាក់ទំនងជាមួយអាជ្ញាធរ/សហគមន៍។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំដាក់ផែនការរក្សាសន្តិសុខសម្រាប់សិស្សប្រឡងមធ្យមសិក្សាទុតិយភូមិសម័យប្រឡងទី ១០-១១ ខែសីហា ឆ្នាំ ២០២៦
កំពង់ស្ពឺ÷ នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោក តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ទទួលបន្ទុកការងារសន្តិសុខ បានដឹកនាំកិច្ចប្រជុំដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុកពាក់ព័ន្ធ ដើម្បីរៀបចំរៀបចំសន្តិសុខ និងសណ្ដាប់ធ្នាប់សម្រាប់សម័យប្រឡងខាងមុខ។
យោងតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ សម្រាប់សម័យប្រឡងនាថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ទូទាំងខេត្តមានមណ្ឌលប្រឡងសរុប ១៣ មណ្ឌល ស្មើនឹង ២០៥ បន្ទប់ និងមានបេក្ខជនចូលរួមប្រឡងសរុប ៥.៦៩៣ នាក់ (ស្រី ៣.៣០៧ នាក់)។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ រងគ្រោះចំនួន ៣០០គ្រួសារ នៅស្រុកគងពិសី
កំពង់ស្ពឺ៖ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦--- ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានអញ្ជើញអមដំណើរលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក្នុងពិធីចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៣០០គ្រួសារ មកពីឃុំទាំង១៣ នៃស្រុកគងពិសី។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅវត្តអង្គរំដួល (ហៅវត្តស្វាយទាប) ស្ថិតនៅក្នុងភូមិស្វាយ ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។


សកម្មភាពថ្នាក់ដឹកនាំ
កាកបាទក្រហមកម្ពុជា ចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះ ៣០០គ្រួសារ នៅស្រុកគងពិសី
កំពង់ស្ពឺ៖ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦— លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អមដំណើរដោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៣០០គ្រួសារ មកពីឃុំទាំង១៣ នៃស្រុកគងពិសី។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅវត្តអង្គរំដួល (វត្តស្វាយទាប) ស្ថិតក្នុងភូមិស្វាយ ឃុំស្តុក ស្រុកគងពិសី។
ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ ស៊ីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។ លោកជំទាវបានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជាតែងតែឈរនៅក្បែរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋជានិច្ច ដោយមិនទុកឱ្យនរណាម្នាក់ស្លាប់ដោយអត់បាយដោយមិនបានដឹង ឬមិនបានជួយនោះឡើយ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តកំពង់ស្ពឺ ដឹកនាំវេទិកាសាធារណៈនៅស្រុកសាមគ្គីមុនីជ័យ ដោះស្រាយបញ្ហាប្រឈម និងជំរុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
អភិបាលរងខេត្តកំពង់ស្ពឺ ដឹកនាំវេទិកាសាធារណៈនៅស្រុកសាមគ្គីមុនីជ័យ ដោះស្រាយបញ្ហាប្រឈម និងជំរុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តកំពង់ស្ពឺ ដឹកនាំវេទិកាសាធារណៈនៅស្រុកសាមគ្គីមុនីជ័យ ដើម្បីដោះស្រាយបញ្ហាប្រឈម និងជំរុញការផ្តល់សេវាសាធារណៈ
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហន ភក្តី អភិបាលរងខេត្តកំពង់ស្ពឺ និងជាតំណាងលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈ ស្តីពី «ការអនុវត្តយន្តការកែទម្រង់អភិបាលកិច្ចនៅថ្នាក់មូលដ្ឋាន» នៅវត្តអង្គពាំងល្វា (វត្តបាត់កូន) ឃុំពាំងល្វា។
កម្មវិធីនេះមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋមកពី ១៨ភូមិ សរុបជាង ៣០០នាក់ ដើម្បីផ្លាស់ប្តូរមតិយោបល់ ស្វែងយល់ពីទុក្ខកង្វល់ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ។
ក្នុងវេទិកានេះ ប្រជាពលរដ្ឋបានលើកឡើងនូវសំណូមពរ និងបញ្ហាសំខាន់ៗមួយចំនួន រួមមាន៖
ការស្នើសុំដោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុន និងការធ្វើប្លង់កម្មសិទ្ធិដីធ្លី
ការកែតម្រូវទិន្នន័យមិនស៊ីគ្នាក្នុងសំបុត្រកំណើត គល់បញ្ជី និងអត្តសញ្ញាណប័ណ្ណ


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដំណាក់រាំង និងគណៈកម្មាធិការគណបក្សឃុំដំណាក់រាំង បានចុះសកម្មភាពនៅមូលដ្ឋានឃុំ
កំពង់ស្ពឺ÷ កាលពីថ្ងៃសៅរ៍ ៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦
កិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខែកក្កដា និងលើកទិសដៅបន្ដ របស់គណៈកម្មាធិការគណបក្សស្រុកសាមគ្គីមុនីជ័យ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត អ៊ុក កោសា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ដ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ។ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា របស់ឃុំដំណាក់រាំង ដែលបានការចូលរួមពី អនុប្រធានក្រុមការងារចុះជួយឃុំ គណៈកម្មាធិការគណបក្សឃុំ សាខាគណបក្សភូមិ និងសាខាគណបក្សចំណុះឃុំ សរុបចំនួន ៦៦នាក់។ ក្នុងនោះកិច្ចប្រជុំនោះដែរ ក្រុមការងារបានឧបត្ថម្ភថវិកាជូនដល់គណៈកម្មាធិការគណបក្សឃុំចំនួន ៩នាក់ ក្នុងម្នាក់ ២០ ០០០ រៀល សាខាគណបក្សភូមិ និងសាខាគណបក្សចំណុះឃុំចំនួន ៤៣នាក់ ក្នុងម្នាក់ ១០ ០០០ រៀល។ សរុបថវិកាចំនួន ៦១០ ០០០ រៀល។


សកម្មភាពថ្នាក់ដឹកនាំ
ផែនការសកម្មភាពនាំមកនូវភាពជោគជ័យសម្រាប់ការបោះឆ្នោតឆ្នាំ ២០២៧
កំពង់ស្ពឺ÷ នៅថ្ងៃអាទិ្យ ៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម លី ច័ន្ទតុលា ប្រធានក្រុមការងារចុះជួយសង្កាត់វាលពង់ និងលោកជំទាវ ឈីវ ភិរម្យ បានចាត់តាំង លោក ចេង ខេមរា ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានភូមិសូវង្សលើ ចុះជួបប្រជុំជាមួយ អនុប្រធានប្រចាំការ អនុប្រធាន និងសមាជិកក្រុមការងារគណបក្សចុះជួយមូលដ្ឋានភូមិ ក្នុងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។


សកម្មភាពថ្នាក់ដឹកនាំ
អបអរសាទរសមិទ្ធផលផ្លូវបេតុងថ្មី ស្ថិតក្នុងភូមិក្រាំងពញា ក្នុងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ
កំពង់ស្ពឺ÷ នៅថ្ងៃអាទិ្យ ៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម លី ច័ន្ទតុលា ប្រធានក្រុមការងារចុះជួយសង្កាត់វាលពង់ និងលោកជំទាវ ឈីវ ភិរម្យ បានដឹកនាំក្រុមការងាររៀបចំកម្មវិធី អបអរសាទរសមិទ្ធផលផ្លូវបេតុងថ្មី ស្ថិតក្នុងភូមិក្រាំងពញា ក្នុងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមការងារ នាំយកទៀនវស្សា និងទេយ្យទាន មកប្រគេនព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សាក្នុងវត្តទាំង៣ ក្នុងឃុំត្រពាំងគង ក្នុងស្រុកសំរោងទង
កំពង់ស្ពឺ÷ ឯកឧត្តម វ៉ា សុផល អនុប្រធានក្រុមកាងារគណបក្សចុះមូលដ្ឋានឃុំត្រពាំងគង តំណាង ឯកឧត្តម រិន វីរៈ សមាជិកគណៈកម្នាធិការកណ្តាល អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំត្រពាំងគង បានដឹកនាំក្រុមការងារ នាំយកទៀនវស្សា និងទេយ្យទាន មកប្រគេនព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សាក្នុងវត្តទាំង៣ ក្នុងឃុំត្រពាំងគង ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលប្រារព្ធធ្វើ នៅវត្តត្រពាំងគង ដោយមានអ្នកចូលរួមសរុបចំនួន ៩៣ អង្គ/នាក់។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឈួរ សុបញ្ញា : ការប្រគេនទៀនវស្សា និងទេយ្យទានចំពោះព្រះសង្ឃវត្តទាំង៣ ក្នុងឃុំដំណាក់រាំង ជាការពង្រឹងទំនាក់ទំនងរវាងវត្ត អាជ្ញាធរ និងសហគមន៍
កំពង់ស្ពឺ៖ ថ្ងៃអាទិត្យ ៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ុក កោសា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំដំណាក់រាំង រួមជាមួយក្រុមការងារចុះជួយឃុំ និងក្រុមប្រឹក្សាឃុំដំណាក់រាំង អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទ បានអញ្ជើញប្រគេនទៀនវស្សា ទេយ្យទាន និងបវរណាបច្ច័យ ដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៣ ក្នុងឃុំដំណាក់រាំង ប្រារព្ធធ្វើឡើងនៅវត្តជ្រៃក្រាំងខ្នុរ ស្ថិតនៅភូមិក្រាំងខ្នុរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមការងារ បាននាំយកនូវ ទៀនវស្សា ទេយ្យទាន និងបច្ច័យ ដើម្បីប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា គង់នៅវត្តសាមគ្គីកែវមុនីរស្មី (ហៅវត្តកន្ទួត)
កំពង់ស្ពឺ÷ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំសង្កែសាទប នាព្រឹកថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ទាន សុសេរី អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំសង្កែសាទប បានអញ្ជើញដឹកនាំក្រុមការងារ បាននាំយកនូវ ទៀនវស្សា ទេយ្យទាន និងបច្ច័យ ដើម្បីប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា គង់នៅវត្តសាមគ្គីកែវមុនីរស្មី (ហៅវត្តកន្ទួត) នៃឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពី លោក ណន សារុន ប្រធានក្រុមប្រឹក្សាឃុំសង្កែសាទប និងសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំសង្កែសាទប និងលោក លោកស្រីជាមេភូមិ នៃឃុំសង្កែសាទប ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត។
(ប្រភពគណបក្សប្រជាជនឃុំសង្កែសាទប)


សកម្មភាពថ្នាក់ដឹកនាំ
លោក ម៉េង ស្រ៊ុន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណៈបក្សខេត្ត រួមនិងក្រុមគ្រួសារ ជាមួយនិងអ្នកឧកញ៉ា សួរ វីរៈ និងលោកជំទាវ ព្រមទាំងក្រុមការងារចុះមូលដ្ឋានឃុំអមលាំង បាននាំយកនូវទៀនព្រះវស្សានិងទេយ្យទៀនប្រគេនព្រះសង្ឃចំនួន៦វត្តដែលមានព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៥២អង្គ...
កំពង់ស្ពឺ៖នាព្រឹកថ្ងៃអាទិត្យ ៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ នៃថ្ងៃបុណ្យចូលព្រះវស្សា លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ និងក្រុមគ្រួសារ និងមានការអញ្ជើញចូលរពីសំណាក់ អ្នកឧកញ៉ា សួរ វីរៈ និងលោកជំទាវ ព្រមទាំងមានការចូលរួមជាទេយ្យទៀន ពីសំណាក់ឯកឧត្តម ភោគ សុវណ្ណារិទ្ធិ អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកថ្ពង រួមនិងក្រុមការងារនៅមូលដ្ឋានឃុំអមលាំង បាននាំយកនូវ ទៀនព្រះវស្សា និងទេយ្យទៀន ប្រគេនព្រះសង្ឃចំនួន៦វត្តរួមមាន៖ ទី១.វត្តកន្សែងសន្សំ ស្ថិតនៅភូមិកុមារមាស,ទី២.វត្តត្រពាំងព្នៅ ស្ថិតនៅភូមិស្នួល,ទី៣.វត្តកោះពន្លាជ័យ ស្ថិតនៅភូមិព្រៃជ្រៅ,ទី៤.វត្តតាំងហោង ស្ថិតនៅភូមិតាំងហោង,ទី៥.វត្តជ្រាវ ស្ថិតនៅភូមិតាំងសំរោង និងទី៦.វត្តភ្នំពិស្ស៍ ស្ថិតនៅភូមិពិស្ស ក្នុងភូមិសាស្ត្រឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

