ភ្ញៀវទេសចរជនបរទេស លើនាវា សរុបចំនួន ២០០នាក់ (ស្រី១១៦) មកពី ១៥សញ្ជាតិ

ភ្ញៀវទេសចរជនបរទេស លើនាវា សរុបចំនួន ២០០នាក់ (ស្រី១១៦) មកពី ១៥សញ្ជាតិ

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានផ្ដល់ទិដ្ឋាការប្រភេទទេសចរណ៍ T ជូនភ្ញៀវទេសចរជនបរទេស លើនាវា សរុបចំនួន ២០០នាក់ (ស្រី១១៦) មកពី ១៥សញ្ជាតិ។ បច្ចុប្បន្ន នេះភ្ញៀវទេសចរណ៍ទាំងអស់ បានចុះចេញពីនាវា និងកំពុងសម្រាកនៅក្នុងខេត្តព្រះសីហនុ។ ដោយឡែក នាវាក៏មានផ្ទុកនាវិក សរុបចំនួន ១៥៦នាក់ (ស្រី ១២នាក់) មកពី ១៦សញ្ជាតិ៕ 🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior 🌐Sar Sokha 🌐Join Telegram 🌐YouTube 🌐TikTok #សសុខា #SarSokha #កម្ពុជា #Cambodia

ព័ត៌មានពាក់ព័ន្ធ

ខេត្តកំពង់ស្ពឺ ទទួលបានភ្ញៀវទេសចរជិត ៤ម៉ឺននាក់
Tourism
ខេត្តកំពង់ស្ពឺ ទទួលបានភ្ញៀវទេសចរជិត ៤ម៉ឺននាក់
ខេត្តកំពង់ស្ពឺ៖ យោងតាមទិន្នន័យទទួលបាននៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា រយៈពេលចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ រមណីយដ្ឋាន និងសហគមន៍ទេសចរណ៍នានា ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត និងស្នាក់នៅយ៉ាងច្រើនកុះករ។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
អានបន្ត
ខេត្តកំពង់ស្ពឺទាក់ទាញភ្ញៀវទេសចរជាង ៦ម៉ឺននាក់ មកលេងកម្សាន្តយ៉ាងកុះករក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ!
Tourism
ខេត្តកំពង់ស្ពឺទាក់ទាញភ្ញៀវទេសចរជាង ៦ម៉ឺននាក់ មកលេងកម្សាន្តយ៉ាងកុះករក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ!
ខេត្តកំពង់ស្ពឺ ៖ យោងតាមរបាយការណ៍ស្ដីពីស្ថានភាពទេសចរណ៍នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ បានបង្ហាញឱ្យដឹងថា ខេត្តកំពង់ស្ពឺទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបចំនួន ៦៣,២១០នាក់ មកលេងកម្សាន្តតាមបណ្ដារមណីយដ្ឋាន និងសហគមន៍ទេសចរណ៍នានា។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
អានបន្ត
ខេត្តកំពង់ស្ពឺបានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ
Tourism
ខេត្តកំពង់ស្ពឺបានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ
ខេត្តកំពង់ស្ពឺ៖ ថ្ងៃអង្គារ ២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តកំពង់ស្ពឺបានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ដែលបានអញ្ជើញមកទស្សនាកម្សាន្តតាមបណ្តារមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងស្នាក់នៅក្នុងភូមិសាស្ត្រខេត្ត។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
អានបន្ត
ក្រសួងទេសចរណ៍ ផ្សព្វផ្សាយគោលនយោបាយស្តីពីពិការភាពក្នុងវិស័យទេសចរណ៍ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយបរិយាបន្ន
Tourism
ក្រសួងទេសចរណ៍ ផ្សព្វផ្សាយគោលនយោបាយស្តីពីពិការភាពក្នុងវិស័យទេសចរណ៍ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយបរិយាបន្ន
កំពង់ស្ពឺ៖ ក្រសួងទេសចរណ៍ សហការជាមួយមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយស្តីពីពិការភាពក្នុងវិស័យទេសចរណ៍ ដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយបរិយាបន្ន និងផ្តល់ឱកាសស្មើៗគ្នាសម្រាប់ជនមានពិការភាព។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
អានបន្ត
🌿 សម្រស់ធម្មជាតិកំពង់ស្ពឺទាក់ទាញចិត្ត ភ្ញៀវទេសចរជិត ៥ម៉ឺននាក់ បានមកលេងកម្សាន្ត និងសម្រាកលំហែក្នុងសប្តាហ៍នេះ
Tourism
🌿 សម្រស់ធម្មជាតិកំពង់ស្ពឺទាក់ទាញចិត្ត ភ្ញៀវទេសចរជិត ៥ម៉ឺននាក់ បានមកលេងកម្សាន្ត និងសម្រាកលំហែក្នុងសប្តាហ៍នេះ
ខេត្តកំពង់ស្ពឺ៖ ទឹកដីខេត្តកំពង់ស្ពឺ ដែលសម្បូរទៅដោយសក្តានុពលទេសចរណ៍ធម្មជាតិ ភ្នំ និងសហគមន៍អេកូទេសចរណ៍ដ៏ស្រស់ត្រកាល បន្តទាក់ទាញវត្តមានភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
អានបន្ត
ខេត្តកំពង់ស្ពឺទាក់ទាញភ្ញៀវទេសចរជាង ៥ម៉ឺននាក់ មកលេងកម្សាន្ត និងស្នាក់នៅ ក្នុងរយៈពេល១សប្តាហ៍កន្លងទៅ
Tourism
ខេត្តកំពង់ស្ពឺទាក់ទាញភ្ញៀវទេសចរជាង ៥ម៉ឺននាក់ មកលេងកម្សាន្ត និងស្នាក់នៅ ក្នុងរយៈពេល១សប្តាហ៍កន្លងទៅ
ខេត្តកំពង់ស្ពឺ៖ យោងតាមរបាយការណ៍ស្តីពីស្ថានភាពទេសចរណ៍ បានបង្ហាញថា ត្រឹមរយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ (ត្រូវនឹងថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក្ក ព.ស. ២៥៧០) ទឹកដីខេត្តកំពង់ស្ពឺទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបចំនួន ៥២,៩៤០នាក់ មកទស្សនាកម្សាន្តតាមបណ្តារមណីយដ្ឋាន និងសហគមន៍ទេសចរណ៍នានា។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
អានបន្ត

ព័ត៌មានថ្មីៗ

ក្រុមការងាររដ្ឋបាលស្រុកបានសម្របសម្រួលដល់ការធ្វើដំណើរផ្លាស់ទីលំនៅជូនប្រជាពលរដ្ឋចំនួន  ០១គ្រួសារ ដែលចាប់ឆ្នោតទទួលបានដីឡូតិ៍ និងផ្ទះ នៃគម្រោងកម្មវិធីផ្ដល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព
Social security

ក្រុមការងាររដ្ឋបាលស្រុកបានសម្របសម្រួលដល់ការធ្វើដំណើរផ្លាស់ទីលំនៅជូនប្រជាពលរដ្ឋចំនួន ០១គ្រួសារ ដែលចាប់ឆ្នោតទទួលបានដីឡូតិ៍ និងផ្ទះ នៃគម្រោងកម្មវិធីផ្ដល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព

ថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ================================ ដោយទទួលបានការចាត់តាំងពីសំណាក់ លោក សំអឿន សុបញ្ញា អភិបាល នៃគណៈអភិបាលស្រុកបសេដ្ឋ ក្រុមការងាររដ្ឋបាលស្រុកបានសម្របសម្រួលដល់ការធ្វើដំណើរផ្លាស់ទីលំនៅជូនប្រជាពលរដ្ឋចំនួន ០១គ្រួសារ ដែលចាប់ឆ្នោតទទួលបានដីឡូតិ៍ និងផ្ទះ នៃគម្រោងកម្មវិធីផ្ដល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព របស់រាជរដ្ឋាភិបាលកម្ពុជា ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង បានដល់ទីតាំងប្រកបដោយស្នាមញញឹម នឹងសុវត្ថិភាព។ #ការចូលរស់នៅកាន់កាប់ដីសាធារណៈរបស់រដ្ឋដោយបំពានជាអំពើខុសច្បាប់ #រដ្ឋបាលស្រុកបសេដ្ឋ

Kampong speu provincial dept. of information
Kampong speu provincial dept. of information
អានបន្ត
ដីសម្បទាន និងគេហដ្ឋានថ្មី តាមគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់ជូនដីសម្បទានជូនបងប្អូនប្រជាពលរដ្ឋដែលមិនមានទីកន្លែងសម្រាប់រស់នៅ
Social security

ដីសម្បទាន និងគេហដ្ឋានថ្មី តាមគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់ជូនដីសម្បទានជូនបងប្អូនប្រជាពលរដ្ឋដែលមិនមានទីកន្លែងសម្រាប់រស់នៅ

ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ គ្រួសារចំនួន៣ នៃស្រុកសំរោងទង ទទួលបានដីសម្បទាន និងគេហដ្ឋានថ្មី តាមគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់ជូនដីសម្បទានជូនបងប្អូនប្រជាពលរដ្ឋដែលមិនមានទីកន្លែងសម្រាប់រស់នៅ។

Kampong speu provincial dept. of information
Kampong speu provincial dept. of information
អានបន្ត
កម្លាំងនគរបាលផ្នែកចរាចរណ៍នៃការិយាល័យចរាចរណ៍ផ្លូវគោក បានចុះតាមបណ្ដាគោលដៅធ្វើការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក
Social security

កម្លាំងនគរបាលផ្នែកចរាចរណ៍នៃការិយាល័យចរាចរណ៍ផ្លូវគោក បានចុះតាមបណ្ដាគោលដៅធ្វើការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ កងកម្លាំងនគរបាលផ្នែកចរាចរណ៍នៃការិយាល័យចរាចរណ៍ផ្លូវគោក បានចុះតាមបណ្ដាគោលដៅធ្វើការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយអនុវត្ដលើវិធានការអប់រំជៀសជាងការផាកពិន័យ #សូមចូលរួមគោរពច្បាប់ទាំងអស់គ្នា #បើកបរដោយការទទួលខុសត្រូវ #កុំបើកវ៉ាជែងដោយស្ថានភាពគ្រោះថ្នាក់ #កុំបើកបរលើសល្បឿនកំណត់

Kampong speu provincial dept. of information
Kampong speu provincial dept. of information
អានបន្ត
កិច្ចប្រតិបត្តិការច្បាមមុខសញ្ញាចាស់ នៅចំណុចភូមិជើងក្តី ឃុំធម្មតាអរ ស្រុកសំរោងទង
Social security

កិច្ចប្រតិបត្តិការច្បាមមុខសញ្ញាចាស់ នៅចំណុចភូមិជើងក្តី ឃុំធម្មតាអរ ស្រុកសំរោងទង

(កំពង់ស្ពឺ)៖ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការចង្អុលណែនាំពីលោកវរសេនីយ៍ឯក ហ៊ាង ឈាងលី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន កំលាំងផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង ចុះស្រាវជ្រាវនិងបើកកិច្ចប្រតិបត្តិការច្បាមមុខសញ្ញាចាស់ នៅចំណុចភូមិជើងក្តី ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមុខសញ្ញាសង្ស័យករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឈ្មោះ ម៉ន សំអូន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិជើងក្តី ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បញ្ជូនមកអធិការដ្ឋានដើម្បីសាកសួរបន្ដ។

Kampong speu provincial dept. of information
Kampong speu provincial dept. of information
អានបន្ត