លោកវរសេនីយ៍ឯក ហុក អេងជាង ស្នងការរងនគរបាលខេត្ដ អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការងាររៀបចំឯកសារនិងផ្ទៀងផ្ទាត់ទិន្នន័យមន្រ្តីនគរបាលជាតិ សម្រាប់ដំណើរការជំរឿនមន្រ្តីនគរបាលជាតិកម្ពុជា លើកទី៤ ប្រជុំតាមបណ្តាញប្រព័ន្ធហ្សូម .,,
(កំពង់ស្ពឺ)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ នាព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦នេះ លោកវរសេនីយ៍ឯក ហុក អេងជាង ស្នងការរង ទទួលផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទ ចំណុះការិយាល័យ បុគ្គលិក ចូលរួមក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការងាររៀបចំឯកសារ និងផ្ទៀងផ្ទាត់ទិន្នន័យមន្រ្តីនគរបាលជាតិ សម្រាប់ដំណើរការជំរឿនមន្រ្តីនគរបាលជាតិកម្ពុជា លើកទី៤ តាមបណ្តាញប្រព័ន្ធអនឡាញហ្សូម ក្រោមអធិបតីភាព ឯកឧត្ដមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ និងជាអនុប្រធានទី១គណៈកម្មការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការជំរឿន។
Kampong speu provincial dept. of information អានបន្ត