
ក្រុមការងាររដ្ឋបាលស្រុកបានសម្របសម្រួលដល់ការធ្វើដំណើរផ្លាស់ទីលំនៅជូនប្រជាពលរដ្ឋចំនួន ០១គ្រួសារ ដែលចាប់ឆ្នោតទទួលបានដីឡូតិ៍ និងផ្ទះ នៃគម្រោងកម្មវិធីផ្ដល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព
ថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ================================ ដោយទទួលបានការចាត់តាំងពីសំណាក់ លោក សំអឿន សុបញ្ញា អភិបាល នៃគណៈអភិបាលស្រុកបសេដ្ឋ ក្រុមការងាររដ្ឋបាលស្រុកបានសម្របសម្រួលដល់ការធ្វើដំណើរផ្លាស់ទីលំនៅជូនប្រជាពលរដ្ឋចំនួន ០១គ្រួសារ ដែលចាប់ឆ្នោតទទួលបានដីឡូតិ៍ និងផ្ទះ នៃគម្រោងកម្មវិធីផ្ដល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព របស់រាជរដ្ឋាភិបាលកម្ពុជា ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង បានដល់ទីតាំងប្រកបដោយស្នាមញញឹម នឹងសុវត្ថិភាព។ #ការចូលរស់នៅកាន់កាប់ដីសាធារណៈរបស់រដ្ឋដោយបំពានជាអំពើខុសច្បាប់ #រដ្ឋបាលស្រុកបសេដ្ឋ








