
កិច្ចប្រតិបត្តិការច្បាមមុខសញ្ញាចាស់ នៅចំណុចភូមិជើងក្តី ឃុំធម្មតាអរ ស្រុកសំរោងទង
(កំពង់ស្ពឺ)៖ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការចង្អុលណែនាំពីលោកវរសេនីយ៍ឯក ហ៊ាង ឈាងលី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន កំលាំងផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង ចុះស្រាវជ្រាវនិងបើកកិច្ចប្រតិបត្តិការច្បាមមុខសញ្ញាចាស់ នៅចំណុចភូមិជើងក្តី ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមុខសញ្ញាសង្ស័យករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឈ្មោះ ម៉ន សំអូន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិជើងក្តី ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បញ្ជូនមកអធិការដ្ឋានដើម្បីសាកសួរបន្ដ។









