
កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ *១~ស្ថានភាពទូទៅ៖* -រលាំងជ្រៃថ្ងៃនេះ ៧,២៧ ម/ថ្ងៃម្សិលមិញ ៧,១៨ ម (+០,០៩ ម) ហូរពីលើ កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=+០,២៧ ម

កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ *១~ស្ថានភាពទូទៅ៖* -រលាំងជ្រៃថ្ងៃនេះ ៧,២៧ ម/ថ្ងៃម្សិលមិញ ៧,១៨ ម (+០,០៩ ម) ហូរពីលើ កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=+០,២៧ ម













កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ១០.៤៩ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។


(កំពង់ស្ពឺ)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ នាព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦នេះ លោកវរសេនីយ៍ឯក ហុក អេងជាង ស្នងការរង ទទួលផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទ ចំណុះការិយាល័យ បុគ្គលិក ចូលរួមក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការងាររៀបចំឯកសារ និងផ្ទៀងផ្ទាត់ទិន្នន័យមន្រ្តីនគរបាលជាតិ សម្រាប់ដំណើរការជំរឿនមន្រ្តីនគរបាលជាតិកម្ពុជា លើកទី៤ តាមបណ្តាញប្រព័ន្ធអនឡាញហ្សូម ក្រោមអធិបតីភាព ឯកឧត្ដមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ និងជាអនុប្រធានទី១គណៈកម្មការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការជំរឿន។


សាខា កក្រក ខេត្តកំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម កៅ សុវណ្ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋងាយរងគ្រោះ មកពី ៥ឃុំ/សង្កាត់ ក្នុងខេត្ត ស្មើនិង ១១គ្រួសារ ដែលមានសិទ្ធិទទួលបានដីឡូតិ៍ ពីគណៈកម្មាធិការជាតិ ដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារ ព្រៃដើម្បីរួម គ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ) នៅឃុំស្តៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ស្ថិតនៅមុខបរិវេណសាលាខេត្តកំពង់ស្ពឺ ។


នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១១:០០នាទីព្រឹក នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការរបស់ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានលេខាធិការដ្ឋាន (RBC) ភាគីកម្ពុជា និងគណៈប្រតិភូថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី អាម យុទ្ធស៊ុនថន ប្រធានលេខាធិការដ្ឋាន (RBC ) ភាគីថៃ។
