
ខេត្តកំពង់ស្ពឺបានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ
ខេត្តកំពង់ស្ពឺ៖ ថ្ងៃអង្គារ ២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តកំពង់ស្ពឺបានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ដែលបានអញ្ជើញមកទស្សនាកម្សាន្តតាមបណ្តារមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងស្នាក់នៅក្នុងភូមិសាស្ត្រខេត្ត។











