
ក្រុមការងារចុះមូលដ្ឋានភូមិត្រពាំងស្នួល ឃុំពេជ្រមុនី បើកកិច្ចប្រជុំពិភាក្សាការងារ និងឧបត្ថម្ភថវិកាគាំទ្រសកម្មភាពក្នុងមូលដ្ឋាន
ខេត្តកំពង់ស្ពឺ៖ កាលពីថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ លោក ឆៃ បូណា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពេជ្រមុនី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានភូមិត្រពាំងស្នួល ស្រុកគងពិសី អមដំណើរដោយ លោក ឃុត វណ្ណធី សមាជិកសាខាគណបក្សមន្ទីរទេសចរណ៍ខេត្ត បានដឹកនាំកិច្ចប្រជុំជួបពិភាក្សាការងារជាមួយអនុប្រធាន និងសមាជិក សមាជិកាក្រុមការងារភូមិត្រពាំងស្នួល។











