
ខេត្តកំពង់ស្ពឺទាក់ទាញភ្ញៀវទេសចរជាង ៦ម៉ឺននាក់ មកលេងកម្សាន្តយ៉ាងកុះករក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ!
ខេត្តកំពង់ស្ពឺ ៖ យោងតាមរបាយការណ៍ស្ដីពីស្ថានភាពទេសចរណ៍នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ បានបង្ហាញឱ្យដឹងថា ខេត្តកំពង់ស្ពឺទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបចំនួន ៦៣,២១០នាក់ មកលេងកម្សាន្តតាមបណ្ដារមណីយដ្ឋាន និងសហគមន៍ទេសចរណ៍នានា។











