
ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជង្រុក បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការបោះឆ្នោតឆ្នាំ២០២៧ និងជំរុញការងារអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ
ខេត្តកំពង់ស្ពឺ ៖ ឯកឧត្តម ប៉ាន់ វណ្ណី តំណាងឯកឧត្តម ស៊ឹម ប៉ុណ្ណឫទ្ធិ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជង្រុក រួមជាមួយអនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ និងសមាជិកអចិន្ត្រៃយ៍បក្សឃុំ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក លោកស្រី ជាថ្នាក់ដឹកនាំភូមិនានាចំនួន ៩ នៅក្នុងឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខ។










