
អធិបតី សំណេះសំណាលជាមួយក្រុមការងារចុះមូលដ្ឋានភូមិ នៅភូមិចេក ចំនួន ១៣៣ នាក់
កំពង់ស្ពឺ÷ ព្រឹកថ្ងៃអាទិត្យ ៧កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ លោក ហន ពិសិដ្ឋ ប្រធានគណៈកម្មាធិការ គណបក្សស្រុក និង លោក ម៉ែន ពុំ អនុប្រធានគណបក្សស្រុក លោក លោកស្រីសមាជិកអចិន្ត្រៃយ៍ អញ្ជើញអមដំណើរ ឯកឧត្តម អៀង ម៉ូលី សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត បានអញ្ជើញជាអធិបតី សំណេះសំណាលជាមួយក្រុមការងារចុះមូលដ្ឋានភូមិ នៅភូមិចេក ចំនួន ១៣៣ នាក់ ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។











