លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ចាត់ឱ្យលោកវរសេនីយ៍ឯក ហុក អេងជាង ស្នងការរងទទួលផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដឹកនាំមន្រ្ដីចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូហ្សូម បន្ដពី ទីស្តីការក្រសួងមហាផ្ទៃ .,,
នៅរសៀលថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយមតិណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងណែនាំតម្រង់ទិសអំពីការងារបុគ្គលិក នៅសាលប្រជុំ ខេត្តបាត់ដំបង មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយក អគ្គនាយករង អគ្គស្នងការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ នាយរងការិយាល័យ ព្រមទាំងលោក លោកស្រី និងមន្ត្រីជំនាញពាក់ព័ន្ធតំណាងអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃជាច្រើនរូបផងដែរ ។
Kampong speu provincial dept. of information អានបន្ត