
ឯកឧត្តម រឿត សុខុន នាយករង នាយកដ្ឋានធនធានមនុស្ស និងមន្ដ្រីប្រតិបត្តិ នាំយកថវិកា និងសម្ភារៈមួយចំនួន ចុះសាកសួរសុខទុក្ខលោក សុត សុឃន ប្រធានការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយ នៃសាខា កក្រក ខេត្តកំពង់ស្ពឺ
កក្រក៖ រសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ កាកបាទក្រហមកម្ពុជា ចាត់ឯកឧត្តម រឿត សុខុន នាយករង នាយកដ្ឋានធនធានមនុស្ស និងមន្ដ្រីប្រតិបត្តិ នាំយកថវិកា និងសម្ភារៈមួយចំនួន ចុះសាកសួរសុខទុក្ខលោក សុត សុឃន ប្រធានការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយ នៃសាខា កក្រក ខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ បណ្តាលឱ្យបាក់ជើងឆ្វេង។








