
មន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ចុះពិនិត្យ និងដោះស្រាយបញ្ហាផលប៉ះពាល់ពីកសិដ្ឋានចិញ្ចឹមជ្រូកមេ ដោយភាគីទាំងពីរឯកភាពលើដំណោះស្រាយ
នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោក សុខ លីម និងលោក ប៊ិន រ៉ង អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន រួមជាមួយមន្ត្រីពេទ្យសត្វនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ពេទ្យសត្វក្រុមហ៊ុន អាជ្ញាធរមូលដ្ឋាន និងតំណាងភូមិ-ឃុំ បានចុះពិនិត្យ និងដោះស្រាយបញ្ហាផលប៉ះពាល់ដែលបង្កឡើងពីកសិដ្ឋានចិញ្ចឹមជ្រូកមេ ស្ថិតនៅភូមិព្រៃស្មាច់ ឃុំព្រៃវិហារ។











