
ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ចុះពិនិត្យការអន្តរាគមន៍បូម និងបញ្ជូនទឹក សង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករ
នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានអញ្ជើញចុះពិនិត្យ និងតាមដានសកម្មភាពក្រុមការងាររបស់មន្ទីរ ដែលកំពុងសហការជាមួយអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធ អន្តរាគមន៍បូម និងបញ្ជូនទឹក ដើម្បីជួយសង្គ្រោះដំណាំស្រូវរបស់បងប្អូនប្រជាកសិករ ដែលកំពុងប្រឈមនឹងការខ្វះខាតទឹក។











