
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគមួយចំនួនដល់វីរៈកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែនសមរភូមិមុខ តាមរយ:លោកឧត្តមសេនីយ៍ត្រី ចាយ សារិទ្ធ នាយការិយាល័យព្រហ្មទណ្ឌបញ្ជាការដ្ឋានអង្គរក្ស
កំពង់ស្ពឺ៖ ក្រោមការចង្អុលបង្ហាញតម្រង់ទិសរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកឧត្តមសេនីយ៍ត្រី ចាយ សារិទ្ធនាយការិយាល័យព្រហ្មទណ្ឌបញ្ជាការដ្ឋានអង្គរក្ស និងបានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគមួយចំនួនដល់វីរៈកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែនសមរភូមិមុខ នៅទីបញ្ជាការកងរាជអាវុធហត្ថ។ នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយលោកឧត្តមសេនីយ៍ត្រី ចាយ សារិទ្ធ ជាពិសេសក៏បានពាំនាំនូវការផ្តាំផ្ងើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ផងដែរ។









