
កូនអកតញ្ញូ វាយឪពុកបែកក្បាល ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឪរ៉ាល់ ធ្វើការបង្រ្កាប និងឃាត់ខ្លួនបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺភ្លាមៗ ក្រោយទទួលបានការខលប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខអន្តរាគមន៍Hotline 1292 ..............
កំពង់ស្ពឺ, ដោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោក ឧត្តមេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ១១:៣៤នាទី ថ្ងៃទី៥.៨.២០២៦ ដោយមានការខលប្តឹងពីប្រជាពលរដ្ឋដែលរស់នៅភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ តាមរយៈលេខអន្តរាគមន៍ Hotline 1292 រាយការណ៍ថា មានករណីហិង្សាក្នុងគ្រួសារ(ដោយកូនបានវាយឪពុកបឺកក្បាលជាតំណំ) ភ្លាមៗនោះក្រោយទទួលបានពាក្យបណ្តឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បានចុះទៅដល់ផ្ទះដែលជាទីតាំងកេីតហេតុ ស្ថិតនៅភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ រួចក៏បានសួរនាំ និងឈានទោដល់ការចាប់ខ្លួនយុវជនកម្នាក់ឈ្មោះ ម៉ូ សៅឡេ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ឃុំ ខាងលេី រួមនិងវត្ថុតាងមួយចំនួន ។











