
អាណាព្យាបាលសិស្សទទួចស្នើសុំឲ្យកម្លាំងជួយចម្លងផ្លូវរបស់កុមារតូចៗ
កំពង់ស្ពឺ÷ អាណាព្យាបាលសិក្សានុសិស្សបានទទួចស្នើសុំឲ្យកងកម្លាំងប្រដាប់អាវុធ (កម្លាំងប៉ុស្តិ៍រដ្ឋបាល) ជួយសម្រួលចរាចរណ៍ដល់ក្មេងៗសាលាមតេ្តយ្យ អនុវិទ្យាល័យវិទ្យាល័យ ជៀសវៀងគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយយថាហេតុ។ បច្ចុប្បន្ននេះអ្នកបើកបរយានយន្តគ្រប់ប្រភេទ ពុំសូវមានការគោរពច្បាប់ចរាចរណ៍ បំពានស្លាកសញ្ញា ភ្លើងសញ្ញា គំនូសសញ្ញា ដែលជាហេតុធ្វើឲ្យមានឧបទ្ទវហេតុគ្រោះថ្នាក់ជា ជាញឹកញាប់នៅតាមសាលារៀន ដែលមានទីតាំងជាប់ នឹងផ្លូវ ឬទីប្រជុំជន និងតំបន់ផ្លូវនៅជាប់សាលារៀន តំបន់ដាច់ស្រយាលផងដែរ។











