
ក្រុមការងារ ឯកឧត្តមបណ្ឌិត ហេង សុខគង់ បាននាំយកថ្នាំពេទ្យ ជាអំណោយរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យចុះតាមខ្នងផ្ទះ ក្នុងភូមិអូរតាពូង ឃុំភក្ដី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នាព្រឹកថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារចុះមូលដ្ឋានឃុំភក្ដី ស្រុកបសេដ្ឋ ដឹកនាំដោយ លោក ឃុត វីរៈ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំភក្តី , និងក្រុមការងារគ្រូពេទ្យគណបក្សប្រជាជនកម្ពុជាឃុំភក្ដី តំណាង ឯកឧត្តម លី ចាន់សុភក្ដី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំភក្ដី រួមជាមួយគណៈអចិន្ត្រៃគណបក្សឃុំ សាខាបក្សភូមិ (សរុបចំនួន ១៧នាក់ ស្រី ចំនួន ៤នាក់ ) បានចុះពិនិត្យព្យាបាលជំងឺ និងផ្ដល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ដោយឥតគិតថ្លៃ បានចំនួន ៣៦ខ្នងផ្ទះសរុប ចំនួន ១១៦នាក់ ស្រី ចំនួន ៦៩នាក់ ។











