
រដ្ឋបាលខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមក្នុង «ព្រឹត្តិការណ៍រត់ដើម្បីក្តីស្រឡាញ់ ទេសចរណ៍ និងសប្បុរសធម៌»
កំពង់ស្ពឺ៖ ថ្ងៃអាទិត្យ ១១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦(August 9, 2026) #ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត #ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុង «ព្រឹត្តិការណ៍រត់ដើម្បីក្តីស្រឡាញ់ រត់ដើម្បីទេសចរណ៍ និងរត់ដើម្បីសប្បុរសធម៌» ដែលបានរៀបចំឡើងនៅមុខវិមានឯករាជ្យខេត្តកំពង់ស្ពឺ (ស្ថិតក្នុងភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន)។











