
សូមគោរពរាយការណ៍ជូនឯកឧត្តមប្រធាន ឯកឧត្តមប្រធានកិត្តិយស ឯកឧត្តមអនុប្រធានទី១ ឯកឧត្តមប្រធានគណបក្សខេត្ត 🙏🙏🙏
នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នៅមន្ទីរបក្សឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺបានរៀបចំកម្មវិធីបោះឆ្នោតស្ទាបស្ទង់បេក្ខជនក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ជាគម្រូសម្រាប់ស្រុក ក្រោមអធិបតីភាពឯកឧត្តម សត្យា វុធ សមាជិកគណៈកម្មាធិការកណ្តាល និងជាតំណាងរាស្រ្តទទួលបន្ទុកស្រុកបសេដ្ឋ និងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តមបណ្ឌិត ហេង សុខគង់ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី២។











