
អញ្ជើញពិនិត្យស្ថានភាព ខូចខាតស្ពានចំនួន ០៣ កន្លែងដែលស្ថិតនៅក្នុងឃុំមហាឫស្សីចំនួន ០១ កន្លែងឃុំព្រៃវិហារចំនួន ០២ កន្លែង
ព្រឹកថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ លោក ហន ពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុក និង ជាប្រធានគណៈកម្មាធិការ គណបក្សស្រុក អញ្ជើញអមដំណើរ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ អញ្ជើញពិនិត្យស្ថានភាព ខូចខាតស្ពានចំនួន ០៣ កន្លែងដែលស្ថិតនៅក្នុងឃុំមហាឫស្សីចំនួន ០១ កន្លែងឃុំព្រៃវិហារចំនួន ០២ កន្លែង។








