
រដ្ឋបាលខេត្តកំពង់ស្ពឺ ប្តេជ្ញាពន្លឿនការចុះបញ្ជីប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដើម្បីការពារទ្រព្យសម្បត្តិសាធារណៈប្រកបដោយប្រសិទ្ធភាព និងចីរភាព
កំពង់ស្ពឺ៖ ក្នុងគោលបំណងពង្រឹងកិច្ចការពារ និងគ្រប់គ្រងទ្រព្យសម្បត្តិសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំកិច្ចប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាពការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ក្រោមអធិបតីភាពឯកឧត្តម ហន ភក្តី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធប្រមាណ ៧០នាក់ នៅសាលប្រជុំអគាររដ្ឋបាលខេត្ត។










