
ខេត្តកំពង់ស្ពឺភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជាង ៤ម៉ឺននាក់ បានមកលេងកម្សាន្តតាមរមណីយដ្ឋាន និងសហគមន៍ទេសចរណ៍ក្នុងខេត្ត ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ
ខេត្តកំពង់ស្ពឺ៖ នាថ្ងៃអាទិត្យ ៨កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ យោងតាមរបាយការណ៍បានបង្ហាញថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបចំនួន ៤៣,២៧៥នាក់ បានអញ្ជើញមកលេងកម្សាន្តតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងស្នាក់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។











