
សមាជិករដ្ឋសភា និងក្រុមការងារ អញ្ជើញចូលរួមក្នុងពិធីបុណ្យសាលាកភត្ត ប្រគេនព្រះសង្ឃ ១៧៣អង្គ នៅវត្តព្រៃបឹង ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃអាទិត្យ ២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ខេង សំវ៉ាដា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសំរោងទង/ឃុំស្គុះ ព្រមទាំង ឯកឧត្តម សុខ ប៊ន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកថ្ពង និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសាលាកភត្ត ប្រគេនព្រះសង្ឃចំនួន ១៧៣អង្គ ស្ថិតនៅវត្តព្រៃបឹង ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។











