
ឯកឧត្តម ឈួរ សុបញ្ញា អញ្ជើញថ្វាយបង្គំសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលានិងគ្រូបង្រៀនពុទ្ធិកបឋមសិក្សា និងសមណសិស្សទូទាំងស្រុកសាមគ្គីមុនីជ័យ
កំពង់ស្ពឺ÷ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា បានអញ្ជើញជាអធិបតីរួមជាមួយគណសង្ឃខេត្តកំពង់ស្ពឺក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលា គ្រូបង្រៀនពុទ្ធិកបឋមសិក្សា និងសមណសិស្សទូទាំងស្រុកសាមគ្គីមុនីជ័យ ដែលប្រព្រឹត្តទៅនៅវត្តទំពូង ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ព្រះបាឡាត់សត្ថាភិរក្ខិត យ៉ិន សុទ្ធារ៉ា ព្រះបាឡាត់គណខេត្តកំពង់ស្ពឺ និង ព្រះគ្រូវរជ័យសិរីញាណ អ៊ុំ ផេង ព្រះអនុគណស្រុកសាមគ្គីមុនីជ័យ នៅវត្តទំពូង ស្ថិតក្នុងឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។











