នាំយកសម្ភារៈ និងថវិការួមគ្នា អង្ករ ៥០គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកសុទ្ធ ១កេស និងថវិកាចំនួន ៧៩០,០០០រៀល ចូលរួមរំលែកទុក្ខបុណ្យសពឈ្មោះ សៀង សំ នាង មេភូមិ ដូង
កំពង់ស្ពឺ÷ ថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែ សីហា ឆ្នាំ២០២៦ -ឯកឧត្តម ថេង បញ្ញាធន់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រៃញាតិ រួមជាមួយឯកឧត្តម ប៉ូច សុវណ្ណឌី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ដែលមានការចូលរួមពីថ្នាក់ដឹកនាំឃុំ ភូមិ បានអញ្ជើញនាំយកសម្ភារៈ និងថវិការួមគ្នា អង្ករ ៥០គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកសុទ្ធ ១កេស និងថវិកាចំនួន ៧៩០,០០០រៀល ចូលរួមរំលែកទុក្ខបុណ្យសពឈ្មោះ សៀង សំ នាង មេភូមិ ដូង ដែលបានទទួលមរណភាពដោយរោគាពាធ,នៅភូមិដូង ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
-លោក អៀម វី សមាជិកក្រុមប្រឹក្សាឃុំ តំណាងលោក អ៊ុ ចាំ មេឃុំស្ដុក រួមជាមួយក្រុមការងារឃុំ បាននាំយកសម្ភារៈ អង្ករ ២៥ គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ប្រេងឆា ១ដប ប៊ីចេង ១កញ្ចប់ និងថវិកាចំនួន ១៥០,០០០រៀល ចូលរួមរំលែកទុក្ខបុណ្យសពឈ្មោះ សុត នី ភេទស្រី អាយុ ៤៤ឆ្នាំ ទទួលមរណភាពដោយរោគាពាធ នៅភូមិដូង ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។(ប្រភពគណបក្សប្រជាជនកម្ពុជាស្រុកគងពិសី)
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ អានបន្ត