
មន្ទីរកសិកម្មខេត្តកំពង់ស្ពឺ បើកសិក្ខាសាលាពង្រឹងសមត្ថភាពសហគមន៍កសិកម្ម និងការផ្គូផ្គងអាជីវកម្ម
កំពង់ស្ពឺ៖ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦--- ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងវប្បធម៌ និងជាប្រធានវិទ្យាស្ថានចិន នៃរាជបណ្ឌិត្យសភាកម្ពុជា លោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក សិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពសហគមន៍ សហភាពសហគមន៍កសិកម្ម ធុរកិច្ចកសិកម្ម និងផ្គូរផ្គងអាជីវកម្មខេត្តកំពង់ស្ពឺ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយមានការអញ្ជើញចូលរួមពី ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត តំណាងរដ្ឋបាលក្រុង/ស្រុកទាំង៩ តំណាងធនាគារ អង្គការដៃគូអភិវឌ្ឍន៍ តំណាងម្ចាស់ក្រុមហ៊ុន និងវិស័យឯកជន សរុបអ្នកចូលរួមទាំងអស់ប្រមាណជា ១៥០នាក់។











