Provincial News
AllAnnouncementsPress releasesLeadership activitiesAuthority activitiesPoliticsAgricultureTourismBusinessReportArts and cultureSocial securityEducation and sportsHealthEnvironmentDevelopmentNatural disaster

Social security
កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ០១នាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន នៅក្នុងភូមិសាស្ត្រស្រុកសំរោងទង...
កំពង់ស្ពឺ៖ក្រោមការចង្អុលបង្ហាញនិងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១៥:៤៥នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ត្រី បេ ចំរើន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន។


Social security
ពិធីសំណេះសំណាល និងឧបត្ថម្ភថវិកាដល់ប្រជាការពារភូមិ ក្នុងឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ
កំពង់ស្ពឺ៖ នៅថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ឯកឧត្តមបណ្ឌិត អ៊ុក កោសា ប្រធានក្រុមការងារចុះជួយស្រុកសាមគ្គីមុន្នីជ័យ ឯកឧត្តម ឈួរ សុបញ្ញា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដំណាក់រាំង សហការជាមួយគណៈកម្មាធិការគណបក្សឃុំដំណាក់រាំង បានរៀបចំកម្មវិធីសំណេះសំណាលជាមួយប្រជាការពារភូមិ ស្ថិតក្នុងឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ។


Social security
ឯកឧត្តម ឈួរ សុបញ្ញា សមាជិកយុវជនថ្នាក់កណ្តាល ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភជូនកងទ័ពជួរមុខដែលកំពុងមានជំងឺ
នារសៀលថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ឯកឧត្តម ឈួរ សុបញ្ញា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំដំណាក់រាំ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួនទៅឧបត្ថម្ភជូនលោកពលបាលឯក ហ៊ឹម មេសា ជាកងទ័ព ដែលមានជំងឺដុះសាច់ក្នុងខួរក្បាលនិងកំពុងបន្តសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងភូមិពោធិ៍ ឃុំដំណាក់រាំង។


Social security
ឯកឧត្តម ឈួរ សុបញ្ញា៖ «គ្រូល្អ បង្កើតសិស្សល្អ សិស្សល្អ រួមចំណែកកសាងសង្គមល្អ និងជាតិរុងរឿង»
ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដំណាក់រាំង បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ទិវាគ្រូបង្រៀន ឆ្នាំ២០២៦» ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២១» នៅឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីលោកនាយក នាយករង គណៈកម្មការទ្រទ្រង់សាលា និងលោកគ្រូ អ្នកគ្រូ សរុបប្រមាណ ៧០រូប។


Social security
លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមជាអនុគណៈកម្មការ ការប្រឡងប្រជែង ជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៦.,,
(កំពង់ស្ពឺ) ៖ នាថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺអញ្ជើញចូលរួមជាអនុគណៈកម្មការ ការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៦។


Social security
កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ការពារសន្តិសុខ រក្សាសុវត្ថិភាព សម្រួលចរាចរណ៍ជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងកងយោធពលខេមរភូមិន្ទចូលរួម បំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ
កំពង់ស្ពឺ៖នាព្រឹកថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាឲ្យកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។


Social security
ពីវាលពិឃាត និងតំបន់អសន្តិសុខ ឆ្ពោះទៅរកការបំពេញបេសកកម្មរក្សាសន្តិភាពអន្តរជាតិ
(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ពិធីអបអរសាទរខួប ២០ឆ្នាំ (២០០៦-២០២៦) នៃការបញ្ជូនកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ។


Social security
ក្មេងទំនើងពីរនាក់ បានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្រ្កាបនិងឃាត់ខ្លួនយកមកអប់រំណែនាំនិងដកហូតយកម៉ូតូមករក្សាទុករយៈពេល០៣ខែនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ...
កំពង់ស្ពឺ៖ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនក្រុមក្មេងទំនើងដែលតែងតែធ្វើសកម្មភាពបង្ហោះម៉ូតូតាមទីសាធារណៈដែលជាហេតុបង្កអោយមានភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅជុំវិញ បង្កភាពអណាធិបតេយ្យ ខូចសណ្តាប់ធ្នាប់សង្គម ជាបន្តបន្ទាប់យកមកអប់រំណែនាំនិងដកហូតយកម៉ូតូមករក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺជាបន្តបន្ទាប់នាពេលកន្លងមក។


Social security
ក្រុមប្រចាំបញ្ជាវេនទី៥ ដេីម្បីតាមដានសភាពការណ៍សន្តិសុខនៅទូទាំងខេត្ដ.,, ✅ ដើម្បីទទួលបានកិច្ចអន្ដរាគមន៍ ☎️ 097 778 0018 Hotline --------------------------:
(កំពង់ស្ពឺ)៖ អនុវត្តតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបញ្ជាចង្អុលណែនាំផ្ទាល់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ


Social security
កិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណៈកម្មាធិការពីគ្រោះយោបល់កិច្ចការស្ត្រី និងកុមារប្រចាំខែតុលា ឆ្នាំ២០២៦ និងលើកទិសដៅបន្តខែវិច្ឆិកា ឆ្នាំ២០២៦
កំពង់ស្ពឺ៖ នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណៈកម្មាធិការពីគ្រោះយោបល់កិច្ចការស្ត្រី និងកុមារប្រចាំខែតុលា ឆ្នាំ២០២៦ និងលើកទិសដៅបន្តខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ ចន យឿន សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការ គ.ក.ស.កខេត្ត ព្រមទាំងមានការចូលរួមពី លោកលោកស្រីប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរពាក់ព័ន្ធផងដែរ


Social security
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមកិច្ចប្រជុំផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ព្រមទាំងចុះត្រួតពិនិត្យទីតាំងជាក់ស្តែង ដើម្បីត្រៀមរៀបចំកម្លាំង និងមធ្យោបាយការពារសន្តិសុខ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
កំពង់ស្ពឺ៖នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមកិច្ចប្រជុំផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ព្រមទាំងចុះត្រួតពិនិត្យទីតាំងជាក់ស្តែង ដើម្បីត្រៀមរៀបចំកម្លាំង និងមធ្យោបាយការពារសន្តិសុខ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលប្រជុំតេជោសន្តិភាព និងអគារសិក្សាតេជោសន្តិភាព នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។


Social security
💕កម្មវិធី ប៉ា ម៉ានី 💕
ក្រោមពាក្យស្លោកចូលរួមសប្បាយរីករាយជាមួយក្រុមគ្រួសារ ❤️ប៉ា ម៉ានី ❤️នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារសម្របសម្រួលការងារវិស័យសុខាភិបាល ខេត្តកំពង់ស្ពឺ របស់ 🙏ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី 🙏 និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តម វង្ស ភក្តី តំណាង ឯកឧត្តមបណ្ឌិត ហេង សុខគង់ និងសហការី រួមជាមួយ លោក ឌឿន ដេត មន្រ្តីការិយាល័យស្រុកប្រតិបត្តិខេត្តកំពង់ស្ពឺ និងលោកស្រី ស៊ីម ចរិយា អនុប្រធានមណ្ឌលសុខភាពអូរគគី តំណាងលោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានចុះសួរសុខទុក្ខ លោកស្រី ថូ ចេងសុភីរ៉ា ជាមន្រ្តី បម្រើការងាេនៅមណ្ឌលសុខភាពអូរគគី ឃុំតាំងក្រូច ស្រុកសំរោងទង ដែលកំពុងសម្រាកលំហែមាតុភាពនៅគេហដ្ឋានភូមិ អង្គប្រាសាទ ឃុំច្បារមន ក្រុងច្បារមន។


Social security
ឯកឧត្តម ឈួរ សុបញ្ញា ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងស្វែងរកដំណោះស្រាយបញ្ហាផ្លូវដាច់នៅឃុំដំណាក់រាំង
ឃុំដំណាក់រាំង៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំដំណាក់រាំង បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៃជំនន់ទឹកភ្លៀង ដែលបណ្តាលឱ្យដាច់ផ្លូវមួយកន្លែង ស្ថិតនៅភូមិទួលសំណាង ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ដើម្បីស្វែងរកដំណោះស្រាយ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

