
ឯកឧត្តម ឈួរ សុបញ្ញា សមាជិកយុវជនថ្នាក់កណ្តាល ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភជូនកងទ័ពជួរមុខដែលកំពុងមានជំងឺ
នារសៀលថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ឯកឧត្តម ឈួរ សុបញ្ញា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំដំណាក់រាំ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួនទៅឧបត្ថម្ភជូនលោកពលបាលឯក ហ៊ឹម មេសា ជាកងទ័ព ដែលមានជំងឺដុះសាច់ក្នុងខួរក្បាលនិងកំពុងបន្តសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងភូមិពោធិ៍ ឃុំដំណាក់រាំង។









