Provincial News

ឯកឧត្តម អ៊ុក កោសា និងឯកឧត្តម ឈួរ សុបញ្ញា ជំរុញការចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងបង្ការបទល្មើសនៅមូលដ្ឋានឃុំដំណាក់រាំង
Politics
ឯកឧត្តម អ៊ុក កោសា និងឯកឧត្តម ឈួរ សុបញ្ញា ជំរុញការចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងបង្ការបទល្មើសនៅមូលដ្ឋានឃុំដំណាក់រាំង
ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃអាទិត្យ ១៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដំណាក់រាំង បានរៀបចំកម្មវិធីសំណេះសំណាលជាមួយប្រធានភូមិ និងប្រជាការពារភូមិ ក្នុងឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តម អ៊ុក កោសា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ ដោយមានការចូលរួមពីប្រធានភូមិ និងប្រជាការពារភូមិ សរុបប្រមាណ ១៣០រូប។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
Read More
លោកជំទាវ ខេង សំវ៉ាដា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យការងារបោះឆ្នោត និងបញ្ជីបេក្ខជន ជាមួយក្រុមការងារ និងមន្ត្រីគណៈបក្សទូទាំងស្រុកសំរោងទង
Politics
លោកជំទាវ ខេង សំវ៉ាដា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យការងារបោះឆ្នោត និងបញ្ជីបេក្ខជន ជាមួយក្រុមការងារ និងមន្ត្រីគណៈបក្សទូទាំងស្រុកសំរោងទង
ខេត្តកំពង់ស្ពឺ៖ ថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅស្នាក់ការគណៈបក្សឃុំត្រពាំងគង ស្រុកសំរោងទង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល និងទិសដៅការងារ ក្រោមអធិបតីភាព លោកជំទាវ ខេង សំវ៉ាដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្រ្ដមណ្ឌលខេត្តកំពង់ស្ពឺ អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំរោងទង។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
Read More
កិច្ចប្រជុំពង្រឹងការងារបក្ស និងត្រៀមរៀបចំការបោះឆ្នោតអាណត្តិទី៦ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជង្រុក ជំរុញការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ព្រមទាំងទិសដៅការងារខែវិច្ឆិកា
Politics
កិច្ចប្រជុំពង្រឹងការងារបក្ស និងត្រៀមរៀបចំការបោះឆ្នោតអាណត្តិទី៦ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជង្រុក ជំរុញការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ព្រមទាំងទិសដៅការងារខែវិច្ឆិកា
កំពង់ស្ពឺ÷ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស៊ឹម ប៉ុណ្ណឫទ្ធិ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជង្រុក បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅខែវិច្ឆិកា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធសរុប ៨៥នាក់។ កិច្ចប្រជុំនេះផ្ដោតសំខាន់លើការជំរុញការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ព្រមទាំងការផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
Read More
អភិបាលរងស្រុកគងពិសី អញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ក្នុងយុទ្ធនាការជំរុញ និងជម្រះបណ្ណកកស្ទះ
Politics
អភិបាលរងស្រុកគងពិសី អញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ក្នុងយុទ្ធនាការជំរុញ និងជម្រះបណ្ណកកស្ទះ
កំពង់ស្ពឺ÷ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ លោក ញ៉េន មុន្នីរតនៈ អភិបាលរង នៃគណៈអភិបាលស្រុកគងពិសី បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋក្នុងយុទ្ធនាការជំរុញ និងជម្រះបណ្ណកកស្ទះ នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅសាលាឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក ព្រមទាំងលោកមេឃុំ និងក្រុមប្រឹក្សាឃុំផងដែរ។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
Read More
កិច្ចប្រជុំបូកសរុបការងារបក្សប្រចាំខែតុលា និងការឧបត្ថម្ភដល់អង្គកឋិនទានក្នុងមូលដ្ឋាន
Politics
កិច្ចប្រជុំបូកសរុបការងារបក្សប្រចាំខែតុលា និងការឧបត្ថម្ភដល់អង្គកឋិនទានក្នុងមូលដ្ឋាន
កំពង់ស្ពឺ៖ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទឹកល្អក់ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែតុលា ព្រមទាំងនាំយកអំណោយឧបត្ថម្ភជូនដល់វត្តអារាមក្នុងមូលដ្ឋាន នៅថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទឹកល្អក់ និងលោកជំទាវ វ៉ាន់ ម៉ារា បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងទិសដៅខែវិច្ឆិកា ឆ្នាំ២០២៦។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
Read More
ភ្នាក់ងារ និងសកម្មជនគណបក្សភ្លើងទៀនចំនួន១៤រូប នៅស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ប្រកាសលាលែងពីបក្សប្រឆាំង និងស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
Politics
ភ្នាក់ងារ និងសកម្មជនគណបក្សភ្លើងទៀនចំនួន១៤រូប នៅស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ប្រកាសលាលែងពីបក្សប្រឆាំង និងស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ភ្នាក់ងារ និងសកម្មជនគាំទ្រគណបក្សភ្លើងទៀនចំនួន ១៤រូប មកពីឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានប្រកាសជាផ្លូវការនូវការលាលែង និងឈប់គាំទ្រគណបក្សប្រឆាំងចាប់ពីថ្ងៃនេះតទៅ។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
Read More
គណៈកម្មាធិការគណបក្សឃុំភក្តី បន្តលើកស្លាកសញ្ញាគណបក្សចំនួន ៣២ បន្ថែមទៀត នៅតាមភូមិនានា ក្រោមអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ហេង សុខគង់ និងក្រុមការងារ
Politics
គណៈកម្មាធិការគណបក្សឃុំភក្តី បន្តលើកស្លាកសញ្ញាគណបក្សចំនួន ៣២ បន្ថែមទៀត នៅតាមភូមិនានា ក្រោមអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ហេង សុខគង់ និងក្រុមការងារ
កំពង់ស្ពឺ÷ ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារនយោបាយ និងការស្តារ-កែលម្អសោភ័ណភាពសញ្ញាសម្គាល់គណបក្សនៅតាមមូលដ្ឋាន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ គណៈកម្មាធិការគណបក្សឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានបន្តសកម្មភាពចុះលើកស្លាកសញ្ញាគណបក្សបានចំនួន ៣២ ស្លាក បន្ថែមទៀត នៅតាមបណ្តាភូមិចំនួន ៩ ក្នុងឃុំភក្តី។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
Read More
កិច្ចប្រជុំផ្សព្វផ្សាយស្ដីពី “ ការងារមួយចំនួនឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណ្ណតិទី ៦ ឆ្នាំ២០២៧និងជំរុញដល់ក្រុមការងារស្រ្ដីនៅមូលដ្ឋាន
Politics
កិច្ចប្រជុំផ្សព្វផ្សាយស្ដីពី “ ការងារមួយចំនួនឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណ្ណតិទី ៦ ឆ្នាំ២០២៧និងជំរុញដល់ក្រុមការងារស្រ្ដីនៅមូលដ្ឋាន
កំពង់ស្ពឺ÷ ថ្ងៃអាទិត្យ ៧ កើត ខែ អស្សុជ ឆ្នាំមមីអដ្ឋស័កព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៨ខែតុលាឆ្នាំ២០២៦ ។        ក្រុមចលនាស្ត្រី ខេត្តកំពង់ស្ពឺដឹកនាំដោយលោកជំទាវទឹម   សាវាត ប្រធានក្រុមចលនាស្ត្រីខេត្ត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី “ ការងារមួយចំនួនឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណ្ណតិទី ៦ ឆ្នាំ២០២៧និងជំរុញដល់ក្រុមការងារស្រ្ដីនៅមូលដ្ឋាន អោយដាក់ពាក្យបម្រើការងារនៅតាមការិយាល័យបោះឆ្នោតអោយបានគ្រប់ការិយាល័យក្រុង ស្រុក “ ជូនដល់ក្រុមការ ងារស្រ្ដីគណៈកម្មាធិការបក្សប្រជាជន ស្រុកថ្គង។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
Read More
ភ្នាក់ងារ និងសកម្មជនគណបក្សភ្លើងទៀន ១៨រូប នៅឃុំក្រាំងចេក សម្រេចលាលែងពីបក្សប្រឆាំង ហើយសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
Politics
ភ្នាក់ងារ និងសកម្មជនគណបក្សភ្លើងទៀន ១៨រូប នៅឃុំក្រាំងចេក សម្រេចលាលែងពីបក្សប្រឆាំង ហើយសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦ ភ្នាក់ងារ និងសកម្មជនគាំទ្រគណបក្សភ្លើងទៀន ក្នុងឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ សរុបចំនួន ១៨រូប បានប្រកាសជាចំហក្នុងការលាលែងឈប់គាំទ្រគណបក្សប្រឆាំង ហើយបានគោរពស្នើសុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីពេលនេះតទៅ។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
Read More
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកភ្នំស្រួច បើកកិច្ចប្រជុំចង្អៀត ត្រួតពិនិត្យ និងឆ្លងបញ្ជីសមាសភាពបេក្ខជន សម្រាប់ការបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦
Politics
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកភ្នំស្រួច បើកកិច្ចប្រជុំចង្អៀត ត្រួតពិនិត្យ និងឆ្លងបញ្ជីសមាសភាពបេក្ខជន សម្រាប់ការបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦
ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦ (ត្រូវនឹងថ្ងៃ ៧កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០) ឯកឧត្តម សួស គង់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំចង្អៀត រួមជាមួយ ឯកឧត្តម គង់ សុភី អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកភ្នំស្រួច ដើម្បីត្រួតពិនិត្យ និងឆ្លងលើបញ្ជីសមាសភាពផ្គូរផ្គងបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលត្រូវបានស្នើឡើងដោយក្រុមការងារគណបក្សឃុំ និងគណៈអចិន្ត្រៃយ៍គណបក្សឃុំ។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
Read More
លោក ពៅ ស៊ីណាត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យការងារចុះឈ្មោះបោះឆ្នោត និងផ្សព្វផ្សាយបណ្ណកម្មសិទ្ធិដីធ្លី ជូនដល់មន្ត្រីបក្សមូលដ្ឋាននៅឃុំស្នំក្រពើ
Politics
លោក ពៅ ស៊ីណាត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យការងារចុះឈ្មោះបោះឆ្នោត និងផ្សព្វផ្សាយបណ្ណកម្មសិទ្ធិដីធ្លី ជូនដល់មន្ត្រីបក្សមូលដ្ឋាននៅឃុំស្នំក្រពើ
ខេត្តកំពង់ស្ពឺ៖ នាថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃ ៧កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ លោក ពៅ ស៊ីណាត ប្រធានគណបក្សឃុំស្នំក្រពើ បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារសំខាន់ៗចំនួនពីរ គឺការពិនិត្យលើការងារចុះឈ្មោះបោះឆ្នោត និងការផ្សព្វផ្សាយស្តីពីការផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនដល់ប្រជាពលរដ្ឋ។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
Read More
ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរកាកោះ ចុះជួបសំណេះសំណាល និងផ្សព្វផ្សាយផែនការឆ្ពោះទៅកាន់ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៦ នៅឃុំរកាកោះ
Politics
ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរកាកោះ ចុះជួបសំណេះសំណាល និងផ្សព្វផ្សាយផែនការឆ្ពោះទៅកាន់ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៦ នៅឃុំរកាកោះ
ខេត្តកំពង់ស្ពឺ៖ ថ្ងៃអាទិត្យ ៧កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ លោក ណាំ ហៃ ជាតំណាងលោកស្រី ស្រី លីនណា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរកាកោះ និងក្រុមការងារ បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយគណៈកម្មាធិការសាខាបក្សភូមិ និងសមាជិកគណបក្ស នៅភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
Read More
ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជង្រុក បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការបោះឆ្នោតឆ្នាំ២០២៧ និងជំរុញការងារអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ
Politics
ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជង្រុក បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការបោះឆ្នោតឆ្នាំ២០២៧ និងជំរុញការងារអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ
ខេត្តកំពង់ស្ពឺ ៖ ឯកឧត្តម ប៉ាន់ វណ្ណី តំណាងឯកឧត្តម ស៊ឹម ប៉ុណ្ណឫទ្ធិ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជង្រុក រួមជាមួយអនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ និងសមាជិកអចិន្ត្រៃយ៍បក្សឃុំ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក លោកស្រី ជាថ្នាក់ដឹកនាំភូមិនានាចំនួន ៩ នៅក្នុងឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខ។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
Read More