
គណៈកម្មាធិការគណបក្សខេត្តក្រចេះ និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត បូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត
AKP ក្រចេះ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦-- ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតី កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការគណបក្សខេត្តក្រចេះ និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត នាចុងសប្តាហ៍នេះ នៅសាលមហោស្រពខេត្តក្រចេះ។








