
បើកកិច្ចប្រតិបត្តិការច្បាមមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ ដោយសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសាលា ឈានទៅឃាត់មុខសញ្ញាសង្ស័យ
(កំពង់ស្ពឺ)៖ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការចង្អុលណែនាំពីលោកវរសេនីយ៍ឯក ហ៊ាង ឈាងលី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៅថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៣:២០នាទី កំលាំងផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ចុះស្រាវជ្រាវនិងបើកកិច្ចប្រតិបត្តិការច្បាមមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ ដោយសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសាលា ឈានទៅឃាត់មុខសញ្ញាសង្ស័យឈ្មោះ ហៅ សុខបុន ភេទប្រុស អាយុ៣០ឆ្នាំរស់នៅភូមិក្បាលថ្នល់ ឃុំកក់ស្រុកបសេដ្ឋ ដោយបនធ្វើការត្រួតពិនិត្យដកហូតវត្ថុតាងរួមមានម្សៅក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១កញ្ចប់,ទូរស៍ព្ទដៃ១គ្រឿងម៉ូតូ១គ្រឿងលេខកំពង់ស្ពឺ1L-9969 និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនខ្សៀរចំនួន១ ។







