
ឯកឧត្តម សុខ ប្រសិទ្ធិ ទទួលជួបពិភាក្សាការងារជាមួយ សហស្ថាបនិក និងអគ្គនាយិកា សាលាអន្តរជាតិ វេស្តប្រីជភ្នំពេញ
AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦-- ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកការងារអាហារូបករណ៍ ទទួលជួបពិភាក្សាការងារជាមួយ លោកស្រី ស៊ីន ស៊ីវឿន សហស្ថាបនិក និងអគ្គនាយិកា សាលាអន្តរជាតិ វេស្តប្រីជភ្នំពេញ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ទីស្តីការក្រសួងព័ត៌មាន ដើម្បីពិភាក្សាស្វែងយល់អំពីសក្តានុពលនៃការអប់រំស្តង់ដាអន្តរជាតិ ការតម្រង់ទិសភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ព្រមទាំងកិច្ចសហប្រតិបត្តិកាលើការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការផ្តល់អាហារូបករណ៍ជូនបុត្រធីតាមន្ត្រីរាជការ និងការត្រៀមរៀបចំអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងភាគីទាំងពីរ។








