
នគរបាលស្រុកគងពិសីស្រាវជ្រាវបង្រ្កាបបទល្មើសគ្រឿងញៀន២ករណីផ្សេងគ្នា មនុស្ស២នាក់ តែពាក់អាវដូចគ្នា ដកហូតសម្ភាៈមួយចំនួន.,,
(កំពង់ស្ពឺ)៖ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលនគរបាលខេត្ដកំពង់ស្ពឺ និងបានការណែនាំពីលោកវរសេនីយ៍ឯក ហ៊ាង ឈាងលី ស្នងការរង ទទួលផែនការងារបទល្មើសគ្រឿងញៀន នៅថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានដឹកនាំកំលាំងបង្រ្កាបក្រុមជនសង្ស័យពាក់ព័ន្ធគ្រឿងញៀននៅចំណុចខ្នងទំនប់អូរត្រែង ភូមិអង្គសង្គ្រាម ឃុំជង្រុក ស្រុកគងពិសី ឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ កឹប រក្សាន់ ហៅសាន់ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិជុំស្រុក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។









