
ភ្នាក់ងារ និងសកម្មជនគណបក្សភ្លើងទៀន ១៨រូប នៅឃុំក្រាំងចេក សម្រេចលាលែងពីបក្សប្រឆាំង ហើយសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦ ភ្នាក់ងារ និងសកម្មជនគាំទ្រគណបក្សភ្លើងទៀន ក្នុងឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ សរុបចំនួន ១៨រូប បានប្រកាសជាចំហក្នុងការលាលែងឈប់គាំទ្រគណបក្សប្រឆាំង ហើយបានគោរពស្នើសុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីពេលនេះតទៅ។











