
កិច្ចប្រជុំរបស់គណៈកម្មការផ្សះផ្សាជុំទី២ ជាមួយកម្ពុជា និងថៃ ក្រោមក្របខ័ណ្ឌអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) បានបញ្ចប់ប្រកបដោយលទ្ធផលជាវិជ្ជមាន និងក្នុងស្មារតីស្ថាបនា នៅទីក្រុងឡាអេ ប្រទេសហូឡង់ នាថ្ងៃទី១៨ ខែតុលា
ការឯកភាពគ្នាលើវិធានការកសាងទំនុកចិត្ត គឺជាជំហានវិជ្ជមានមួយឆ្ពោះទៅរកការពង្រឹងជំនឿទុកចិត្តគ្នាទៅវិញទៅមក និងការគាំទ្រដល់ការបន្តកិច្ចសន្ទនារវាងភាគីទាំងពីរ។ គណៈកម្មការផ្សះផ្សាក៏បានលើកទឹកចិត្តឱ្យប្រទេសទាំងពីរអនុវត្តឱ្យបានពេញលេញនូវវិធានការទ្វេភាគីដែលបានព្រមព្រៀងគ្នាកន្លងមក។ កម្ពុជាបន្តប្តេជ្ញាចិត្តក្នុងការធ្វើការឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី ប្រកបដោយសមធម៌ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ស្របតាមច្បាប់អន្តរជាតិ។










