
កំពុងបេីករថយន្តគាំងបេះដូង💟រេចង្កូតធ្លាក់ប្រឡាយទឹក.,,ឆក់យក😢
(កំពង់ស្ពឺ)៖ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ លើផ្លូវជាតិលេខ៥១ គីឡូម៉ែត្រលេខ(21-22) ត្រង់ចំណុចភូមិត្រពាំងផ្លុង ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ មានរថយន្ត រេចង្កូតធ្លាក់ផ្លូវ (រថយន្តម៉ាក NISSAN ពណ៌ស ស្លាកលេខ កំពង់ស្ពឺ 3A-2661 បើកបរដោយឈ្មោះ ណាវ ភឿង ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរបើកបររថយន្ដ រួមដំណើរជាមួយមនុស្ស២នាក់ ត្រូវជាចៅ មានទីលំនៅផ្ទះគ្មានលេខ ភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។











