
លោកគ្រូ អ្នកគ្រូ ប្រមាណជិត១០០នាក់ ចូលរួមអបអរសាទរ ទិវាគ្រូបង្រៀន៥ តុលា ក្រោមប្រធានបទ “គ្រូបង្រៀន ជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២១” នៅឃុំភក្ដី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦នេះ ទិវាគ្រូបង្រៀន៥ តុលា ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២១»ត្រូវបានរៀបចំប្រារព្វធ្វើឡើងនៅឃុំភក្ដី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហេង សុខគង់ សមាជិកគណៈកម្មាធិការកណ្ដាគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី២ ក្រុមការងារចុះមូលដ្ឋានស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ អមដំណើរដោយ ឯកឧត្តមវេជ្ជៈបណ្ឌិត ស្រូយ អាដុល្លា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបសេដ្ឋ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំកាត់ភ្លុក និងដោយ ឯកឧត្តម លី ចាន់សុភក្ដី អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបសេដ្ឋ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំភក្ដី ព្រមទាំងឯកឧត្តម លោក លោកស្រីក្រុមការងារចុះមូលដ្ឋានឃុំទាំង២ និងគណៈអចិន្ត្រៃយ៍គណបក្សស្រុក គណៈអចិន្ត្រៃយ៍គណបក្សឃុំទាំង២ ជាមួយនិងការចូលរួមអបអរសាទរក្នុងពិធីនោះ ក៍មានការចូលរួមពី លោកគ្រូ អ្នកគ្រូ អញ្ជើញមកពីឃុំកាត់ភ្លុក និងឃុំភក្ដីប្រមាណជាង១០០នាក់ផងដែរ។









