
ពិធីអបអរសាទរទិវាគ្រូបង្រៀន ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃគរុកោសល្យទំនើប
នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ជ្រឿ សុខលាង ប្រធានក្រុមការងារចុះជួយឃុំព្រៃក្មេង ព្រមទាំងក្រុមការងារថ្នាក់កណ្តាល និងក្រុមការងារថ្នាក់ស្រុក ឃុំ និងភូមិ បានរៀបចំប្រារព្ធពិធីអបអរសាទរទិវាគ្រូបង្រៀន ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធានមនុស្សសតវត្សទី២១» នៅឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។









