
ក្រុមការងារសិក្សាស្រាវជ្រាវ និងចិញ្ចឹមចលនាខេត្តកំពង់ស្ពឺ បូកសរុបលទ្ធផលការងារ ៩ខែ និងប្រកាសសមាសភាពផ្នែក
ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយវឌ្ឍនភាពការងារ ៩ខែ ដើមឆ្នាំ២០២៦ របស់ក្រុមការងារសិក្សាស្រាវជ្រាវ និងចិញ្ចឹមចលនាខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ដាំ ដារីនី និង ឯកឧត្តម អ៊ិន ឃុន ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមការងារជាង ២០០នាក់។ ក្នុងឱកាសនេះ ក្រុមការងារបាន ប្រកាសសមាសភាពថ្នាក់ដឹកនាំ និងសមាជិក សមាជិកាបន្ថែមប្រមាណ ៩០នាក់ ក្នុង ៣មុខសញ្ញា រួមមាន៖ វិស័យអប់រំ វិស័យសុខាភិបាល និងនិវត្តជន-អតីតយុទ្ធជន។









