Provincial News

កិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំចំនួន៥  ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺឆ្នាំ២០២៦
Development
កិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំចំនួន៥ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺឆ្នាំ២០២៦
កំពង់ស្ពឺ៖ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦---ទីចាត់ការផែនការ និងវិនិយោគខេត្ត សហការជាមួយរដ្ឋបាលសាលាឃុំចំនួន៥រួមមាន ឃុំព្នាយ ឃុំតាំងក្រូច ឃុំទំព័រមាស ឃុំធម្មតាអរ និងឃុំវល្លិ៍ស ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ ប្រព្រឹត្តទៅនៅសាលាស្រុកសំរោងទងក្រោមអធិបតីភាព លោក ឃិន តារា មេឃុំព្នាយ និងជាប្រធានគណៈកម្មការលទ្ធកម្ម និងលោកមេឃុំទាំង៤ និងវត្តមានអ្នកសង្កេតការថ្នាក់ខេត្ត/ស្រុក និងមន្ទីរពាក់ព័ន្ធ តំណាងក្រុមហ៊ុន និងអ្នកសារពត៌មានជាច្រើនរូបទៀត។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
Read More
ឯកឧត្តមអភិបាលខេត្តអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលថវិកា ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ពីបណ្តាមន្ទីរ-អង្គភាព និងកងកម្លាំងជុំវិញខេត្ត
Leadership activities
ឯកឧត្តមអភិបាលខេត្តអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលថវិកា ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ពីបណ្តាមន្ទីរ-អង្គភាព និងកងកម្លាំងជុំវិញខេត្ត
AKP កំពង់ស្ពឺ៖ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦---ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់-ទទួលថវិកា ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ដែលពិធីនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំ កង ហ៊ាង នៃអគាររដ្ឋបាលខេត្ត។ ថវិកាដែលបានប្រគល់ និងទទួលនាឱកាសនេះ គឺជាការចូលរួមចំណែកយ៉ាងថ្លៃថ្លាពីបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធ ដើម្បីគាំទ្រដល់សកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត។ ‎
Kampong speu provincial dept. of information
Kampong speu provincial dept. of information
Read More
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់១៨២គ្រួសារនៅកំពង់ស្ពឺ
Natural disaster
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់១៨២គ្រួសារនៅកំពង់ស្ពឺ
AKP កំពង់ស្ពឺ៖ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦---ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺបានដឹកនាំក្រុមការងារនិងអាជ្ញាធរខេត្តចុះជួបសំណេះសំណាលនិងសួរសុខទុក្ខប្រជាពលរដ្ឋចំនួន១៨២គ្រួសារនៅក្នុងឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺដែលរងគ្រោះដោយឧបទ្ទវហេតុខ្យល់កន្ត្រាក់។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
Read More
មន្រ្ដីជាន់ខ្ពស់ក្រសួងព័ត៌មានជំរុញឱ្យសិស្សានុសិស្សលុបបំបាត់ឥរិយាបថអវិជ្ជមាន និងប្រែក្លាយខ្លួនជាអ្នកប្រើ បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវដើម្បីចៀសវាងផលប៉ះពាល់ដល់ការសិក្សា
Education and sports
មន្រ្ដីជាន់ខ្ពស់ក្រសួងព័ត៌មានជំរុញឱ្យសិស្សានុសិស្សលុបបំបាត់ឥរិយាបថអវិជ្ជមាន និងប្រែក្លាយខ្លួនជាអ្នកប្រើ បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវដើម្បីចៀសវាងផលប៉ះពាល់ដល់ការសិក្សា
AKP កំពង់ស្ពឺ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ -- មន្រ្ដីជាន់ខ្ពស់ក្រសួងព័ត៌មានបបានជំរុញឱ្យសិស្សានុសិស្សលុបបំបាត់ឥរិយាបថអវិជ្ជមាន និងប្រែក្លាយខ្លួនជាអ្នកប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ និងត្រូវចេះគ្រប់គ្រងពេលវេលាក្នុងការប្រើប្រាស់ឧបករណ៍ឆ្លាតវៃ ដើម្បីចៀសវាងការញៀន ដែលអាចប៉ះពាល់ដល់ផលិតភាពការងារ និងលទ្ធផលនៃការសិក្សា។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញចូលរូមជាអធិបតី យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅវិទ្យាល័យកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក ហន ភក្តី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំ មន្ទីរ ពាក់ព័ន្ធ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ១ ៥០០ នាក់។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
Read More
ក្រសួងព័ត៌មានរៀបចំពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»ជំហានទី២ ដល់សិស្សានុសិស្សប្រមាណ ១,៥០០នាក
Education and sports
ក្រសួងព័ត៌មានរៀបចំពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»ជំហានទី២ ដល់សិស្សានុសិស្សប្រមាណ ១,៥០០នាក
AKP កំពង់ស្ពឺ៖ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦--- ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងឯកឧត្តម ហន ភក្តី អភិបាលរង នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ "និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ"ជំហានទី២ ទៅដល់សាលា នៅក្នុងបរិវេណវិទ្យាល័យកំពង់ស្ពឺ ស្ថិតនៅសង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមថ្នាក់ដឹកមន្ទីរព័ត៌មានខេត្ត កងកម្លាំងទាំង៣ មន្ទីរអង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបប្រមាណជា១,៥០០នាក់។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
Read More
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានរៀបចំពិធីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»
Education and sports
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានរៀបចំពិធីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»
AKP កំពង់ស្ពឺ៖ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦--- ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាព ក្នុងពិធីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ដោយមានការចូលរួមពីលោក នាយកសាលាវិទ្យាស្ថានបច្ចេកទេសខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត តំណាងសហគ្រាសក្រុមហ៊ុនយានដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណជាង២០០នាក់  ពិធីនេះដែរប្រារព្ធធ្វើនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
Read More
ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ ចុះពិនិត្យផលប៉ះពាល់ និងការខូចខាតបង្កឡើងដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ‎
Natural disaster
ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ ចុះពិនិត្យផលប៉ះពាល់ និងការខូចខាតបង្កឡើងដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ‎
AKP កំពង់ស្ពឺ៖ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦--- ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពជាក់ស្តែង និងវាយតម្លៃការខូចខាត បន្ទាប់ពីមានករណីគ្រោះធម្មជាតិភ្លៀង និងខ្យល់កន្ត្រាក់ បានកើតឡើងកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៣:៣០ រសៀល មានភ្លៀងនឹងខ្យល់កន្ត្រាក់បានធ្វើឱ្យភូមិចំនួន៦បានរងផលប៉ះពាល់ក្នុងនោះរលំផ្ទះមួយខ្នង របើកដំបូលផ្ទះប្រមាណ៣៥០ខ្នង របើកដំបូលរោងចក្រកម្រិតស្រាល៥រោងចក្រ របើកដំបូលរោងមាន់១កន្លែង របើកដំបូល សាលាវិទ្យាល័យហ៊ុនសែនចំបក់២ខ្នង របើកដំបូលសាលាបឋមសិក្សាចំបក់២ខ្នង ‎បាក់បង្គោលភ្លើងមួយដើម និងបែកកញ្ចក់រថយន្ត២គ្រឿងដោយដើមឈើរលំកិន។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
Read More
‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍ ‎
Leadership activities
‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍ ‎
AKP កំពង់ស្ពឺ៖ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦---  ឯកឧត្តម ម៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅសាលប្រជុំធំអគារសាលាខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមប្រតិភូអមដំណើរ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ព្រមទាំងមន្ត្រីរាជការយ៉ាងច្រើនកុះករ។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
Read More
គណៈកម្មការទី៨ នៃរដ្ឋសភា ចុះសិក្សាស្វែងយល់ ពីការអនុវត្តការងារលើវិស័យទទួលខុសត្រូវរបស់ខ្លួនជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ
Leadership activities
គណៈកម្មការទី៨ នៃរដ្ឋសភា ចុះសិក្សាស្វែងយល់ ពីការអនុវត្តការងារលើវិស័យទទួលខុសត្រូវរបស់ខ្លួនជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ៖ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦---គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ នាបានអញ្ជើញជួបពិភ្សាការងារក្នុងក្របខ័ណ្ឌទទួលខុសត្រូវរបស់ខ្លួនជាមួយនឹងរដ្ឋបាលខេត្តកំពង់ស្ពឺដឹកនាំដោយ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
Read More
ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ «សំណល់សូន្យ»  ‎
Environment
ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ «សំណល់សូន្យ» ‎
AKP កំពង់ស្ពឺ៖ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦--- ឯកឧត្តម ហន ភក្តី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ២០២៦ ក្រោមប្រធានបទ «សំណល់សូន្យ» ដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរបរិស្ថានខេត្ត ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣ តំណាងមកពីក្រុង/ស្រុកទាំង៩ សិស្សានុសិស្ស សរុបប្រមាណជាង១៥០០នាក់ ដែលប្រារព្ធធ្វើនៅបរិវេណសួនសម្តេចព្រះសង្ឃរាជ ជួន ណាត ស្ថិតនៅភូមិទួលគក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ‎
Kampong speu provincial dept. of information
Kampong speu provincial dept. of information
Read More
មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ បើកសម្ពោធ «យុទ្ធនារការផលិតផលជាតិ Made in Cambodia»  ដើម្បីលើកកម្ពស់ស្នាដៃកូនខ្មែរ និងពង្រីកទីផ្សារ SMEs
Business
មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ បើកសម្ពោធ «យុទ្ធនារការផលិតផលជាតិ Made in Cambodia»  ដើម្បីលើកកម្ពស់ស្នាដៃកូនខ្មែរ និងពង្រីកទីផ្សារ SMEs
កំពង់ស្ពឺ៖ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦---លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម  លោក ជាវ វិជ្ជាក់ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាគណ:អធិបតីក្នុងពិធីសម្ពោធ «យុទ្ធនាការផលិតផលជាតិ Made in Cambodia» ដើម្បីជំរុញ គាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម SMEs សិប្បកម្ម និងអ្នកកែច្នៃក្នុងស្រុក មានឱកាសបង្ហាញសក្តានុពលផលិតផលរបស់ខ្លួនបញ្ជ្រាបចូលក្នុងទីផ្សារ  ពិធីប្រារព្ធធ្វើនៅបរិវេណសួនសម្តេចព្រះសង្ឃរាជ ជួន ណាត ខេត្តកំពង់ស្ពឺ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធានមន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត កងកម្លាំងប្រដាប់អាវុធ ម្ចាស់ផ្សារទំនើប ម៉ាត មីនីម៉ាត និងសិប្បកម្មផលិត និងកែច្នៃក្នុងស្រុកសហគ្រាសធុនមីក្រូ តូចនិងមធ្យម ជាច្រើនកុះករ។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
Read More
បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
Natural disaster
បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ៖ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦---ក្រោយពីទទួលដំណឹងដ៏សោកសៅដោយ ឧប្បត្តិហេតុគ្រោះធម្មជាតិ ដ៏រន្ធត់បង្ករដោយរន្ទះបាញ់បានឆក់យកជីវិតមនុស្សចាស់ក្មេងរហូតដល់៥រូប ម្សិលមិញនេះ ក្រោមការយកចិត្តទុក្ខដាក់ខ្ពស់ពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ ថ្ងៃនេះឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងឯកឧត្តម លោកជំទាវ និងលោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារនៃសពដែលបានបាត់បង់ជីវិត និងជនរងគ្រោះ ក្នុងឧប្បត្តិហេតុគ្រោះធម្មជាតិ (រន្ទះបាញ់) កាលពីពេលថ្មីៗនេះ។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
Read More
ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ទទួលស្វាគមន៍ និងរួមបើកកម្មវិធីទស្សនកិច្ចសិក្សារបស់និស្សិតសាកលវិទ្យាល័យ RULE ក្រោមប្រធានបទលើកកម្ពស់ការអប់រំ និងទេសចរណ៍
Education and sports
ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ទទួលស្វាគមន៍ និងរួមបើកកម្មវិធីទស្សនកិច្ចសិក្សារបស់និស្សិតសាកលវិទ្យាល័យ RULE ក្រោមប្រធានបទលើកកម្ពស់ការអប់រំ និងទេសចរណ៍
AKP កំពង់ស្ពឺ៖ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦--- លោក ងួន វាសនា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ទទួលស្វាគមន៍ និងសំណេះសំណាល ជាមួយ ក្រុមនិស្សិតថ្នាក់ពិសេសផ្នែកសេដ្ឋកិច្ច និងគ្រប់គ្រងជាភាសាបារាំង និងអង់គ្លេស នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានធ្វើទស្សនកិច្ចសិក្សានៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ «បណ្តុះស្មារតីយុវជន លើកកម្ពស់ការអប់រំ និងទេសចរណ៍ ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព»នៅសាលាបឋមសិក្សាព្រៃជុំ និងមណ្ឌលកុមារកំព្រាព្រៃជុំស្ថិតក្នុងស្រុកសាមគ្គីមុនីជ័យ ដោយមានការចូលរួមពីប្រធានមន្ទីរទេសចរណ៍ខេត្ត ប្រធានមន្ទីរព័ត៌មានខេត្ត អាជ្ញាធរមូលដ្ឋាន និងក្រុមនិស្សិតថ្នាក់ពិសេសជាច្រើនរូប។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
Read More
Provincial News - Kampong speu provincial dept. of information