Provincial News

មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារកាណាដា» ដើម្បីពង្រឹងការយល់ដឹងអំពីប្រព័ន្ធអនុគ្រោះពន្ធ និងលក្ខខណ្ឌនាំចេញ
Education and sports
មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារកាណាដា» ដើម្បីពង្រឹងការយល់ដឹងអំពីប្រព័ន្ធអនុគ្រោះពន្ធ និងលក្ខខណ្ឌនាំចេញ
កំពង់ស្ពឺ៖ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦--- ឯកឧត្តម សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលា ផ្សព្វផ្សាយស្តីពី «ការជំរុញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារកាណាដា» ដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត តំណាងក្រុមហ៊ុន សហគ្រាស ធុរជន អ្នកនាំចេញ និស្សិត និងអ្នកស្រាវជ្រាវ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត សិក្ខាសាលានេះដែរប្រារព្ធធ្វើនៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ។ ‎
Kampong speu provincial dept. of information
Kampong speu provincial dept. of information
Read More
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីភាពសម្ពោធផ្លូវបេតុង និងអ៊ុតកៅស៊ូក្រៅមួយខ្សែ ៧គីឡូម៉ែត្រ នៅតំបន់ឋានសួគ៌គិរីរម្យ ខេត្តកំពង់ស្ពឺ
Development
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីភាពសម្ពោធផ្លូវបេតុង និងអ៊ុតកៅស៊ូក្រៅមួយខ្សែ ៧គីឡូម៉ែត្រ នៅតំបន់ឋានសួគ៌គិរីរម្យ ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦---ថ្មីៗនេះឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីក្នុងពិធីដាក់សម្ពោធផ្លូវបេតុង និងអ៊ុតកៅស៊ូក្រៅមួយខ្សែ ៧គីឡូម៉ែត្រ នៅតំបន់ឋានសួគ៌គិរីរម្យ ខេត្តកំពង់ស្ពឺ កសាងដោយ អ្នកឧកញ៉ា សួរ វីរៈ អគ្គ នាយក ក្រុម ហ៊ុន វិរៈប៊ុនថាំអេសប្រេស ខូអិលធីឌី ដោយចំណាយថវិកាផ្ទាល់ខ្លួនប្រមាណ ១,២២ លានដុល្លារអាម៉េរិក ពោលគឺជាសមិទ្ធផលដ៏ថ្មីស្រឡាងដែលបានលេចជារូបរាងពេញលេញនៅក្នុងអំឡុងពេលនៃរដូវកាលបៃតង ស្របនឹងការអនុវត្តយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង (ចាប់ពីខែឧសភា ដល់ខែតុលា)។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
Read More
រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ អញ្ជើញចុះពិនិត្យ ជំរុញសក្តានុពល វាយតម្លៃការអភិវឌ្ឍន៍វិស័យទេសចរណ៍ធម្មជាតិ តំបន់សហគមន៍ទេសចរណ៍ទឹកធ្លាក់ចំបក ខេត្តកំពង់ស្ពឺ
Tourism
រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ អញ្ជើញចុះពិនិត្យ ជំរុញសក្តានុពល វាយតម្លៃការអភិវឌ្ឍន៍វិស័យទេសចរណ៍ធម្មជាតិ តំបន់សហគមន៍ទេសចរណ៍ទឹកធ្លាក់ចំបក ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦---ថ្មីៗនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំប្រតិភូ ចុះត្រួតពិនិត្យផ្ទាល់នៅ តំបន់សហគមន៍ទេសចរណ៍ទឹកធ្លាក់ចំបក់ ស្ថិតនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
Read More
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង និងអ៊ុតកៅស៊ូប្រវែង ៧,០០០ម៉ែត្រ ក្នុងតំបន់ឋានសួគ៌គិរីរម្យ
Development
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង និងអ៊ុតកៅស៊ូប្រវែង ៧,០០០ម៉ែត្រ ក្នុងតំបន់ឋានសួគ៌គិរីរម្យ
AKP កំពង់ស្ពឺ៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦---ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញអមដំណើរឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធផ្លូវបេតុង និងអ៊ុតកៅស៊ូ នៅក្នុងតំបន់ឋានសួគ៌គិរីរម្យ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវដ៏មានសារៈសំខាន់នេះពិតជាដើរតួនាទីយ៉ាងសំខាន់ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរ ជាតិអន្តរជាតិកាន់តែច្រើនឱ្យមកកម្សាន្តនៅក្នុងតំបន់ទេសចរណ៍ឋានសួគ៌គិរីរម្យ ខេត្តកំពង់ស្ពឺ ឱ្យកាន់តែមានភាពងាយស្រួល និងរីកចម្រើនបន្ថែមទៀត។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
Read More
ក្រុមការងារចុះជួបសំណេះសំណាលជាមួយសមាជិកបក្សនៅក្នុងស្រុកគងពិសី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦
Leadership activities
ក្រុមការងារចុះជួបសំណេះសំណាលជាមួយសមាជិកបក្សនៅក្នុងស្រុកគងពិសី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦
-ឯកឧត្តម សាំង វណ្ណៈ ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំព្រះនិព្វាន្ត បានអញ្ជើញជាអធិបតីក្នុងពិធីតម្រង់ទិសយុវជនក្រោមប្រធានបទ យុវជនល្អ សហគមន៍ល្អ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉ែន កាម៉ង់កា វាគ្មិនកិត្តិយស ជាចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺ ឯកឧត្តម ផន ឈៀងឡេង វាគ្មិនកិត្តិយស លោកមេឃុំ ក្រុមប្រឹក្សាឃុំ យុវជន ស.ស.យ.ក.ឃុំ  សិស្សានុសិស្សអនុវិទ្យាល័យពន្លឺកុលបុត្រសរុបចំនួន ១១៦ នាក់ ស្រី ២៣ នាក់ នៅវត្តត្រពាំងវែង ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្នុងពិធីនេះដែរឯកឧត្តមសាំង វណ្ណៈ បានឧបត្ថម្ភថវិកាចំណាយក្នុងកម្មវិធីចំនួន ១,៦០០,០០០រៀល។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
Read More
ពាក្យស្លោក «ចូលរួមសប្បាយរីករាយជាមួយក្រុមគ្រួសារ ប៉ាម៉ានី» ❤️កម្មវិធី «ប៉ាម៉ានី»❤️
Health
ពាក្យស្លោក «ចូលរួមសប្បាយរីករាយជាមួយក្រុមគ្រួសារ ប៉ាម៉ានី» ❤️កម្មវិធី «ប៉ាម៉ានី»❤️
កំពង់ស្ពឺ÷ នៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោមពាក្យស្លោក «ចូលរួមសប្បាយរីករាយជាមួយក្រុមគ្រួសារ ប៉ាម៉ានី» ក្រុមការងារសម្របសម្រួលការងារវិស័យសុខាភិបាលខេត្តកំពង់ស្ពឺ នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហេង សុខគង់ និងសហការី រួមជាមួយ លោកវេជ្ជបណ្ឌិត ឡុង វិសិដ្ឋ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ តំណាងលោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ និងសហការី ព្រមទាំងលោកស្រី ស៊ន ថាច ប្រធានរដ្ឋបាល លោកស្រី ណៃ ចិន្តា ប្រធានផ្នែកគណនេយ្យ និងលោក សាយ ផារ៉ុត មន្ត្រីរដ្ឋបាល បានអញ្ជើញចុះសួរសុខទុក្ខលោកស្រី ហយ ចាន់ហេង មន្ត្រីបម្រើការងារនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដែលទើបសម្រាលបុត្រីនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ និងកំពុងសម្រាកលំហែមាតុភាពនៅគេហដ្ឋាន ស្ថិតនៅភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
Read More
ខេត្តកំពង់ស្ពឺមានសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
Announcements
ខេត្តកំពង់ស្ពឺមានសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤.១៩ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
Read More
កិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៦
Politics
កិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៦
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃអាទិត្យ ១៤ កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ខ្ញុំបានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តការងារសម្រាប់ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
Read More
អបអរសាទរខួប ៧៥ឆ្នាំ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ជាមួយនឹងសមិទ្ធផលមហាសាលនៃការស្តារជាតិ ស្តារសាសនា កសាងធនធានមនុស្ស និងការថែរក្សាសន្តិភាព ដើម្បីអនាគតកម្ពុជា
Politics
អបអរសាទរខួប ៧៥ឆ្នាំ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ជាមួយនឹងសមិទ្ធផលមហាសាលនៃការស្តារជាតិ ស្តារសាសនា កសាងធនធានមនុស្ស និងការថែរក្សាសន្តិភាព ដើម្បីអនាគតកម្ពុជា
កំពង់ស្ពឺ÷ អបអរសាទរខួប ៧៥ឆ្នាំ នៃថ្ងៃកំណើតចលនាប្រជាជន ដែលកើតចេញដោយសារប្រជាជន ដើម្បីប្រជាជន និងស្ថិតនៅជាមួយប្រជាជនជានិច្ច ប្រកបដោយឧត្តមគតិ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ នោះគឺគណបក្សប្រជាជនកម្ពុជា។គណបក្សប្រជាជនកម្ពុជា គឺជាចលនានយោបាយដែលកើតចេញពីប្រជាជន ដោយសារប្រជាជន ដើម្បីប្រជាជន និងស្ថិតនៅជាមួយប្រជាជនជានិច្ច។ គណបក្សតែងតែរួមសុខ រួមទុក្ខ និងរួមដំណើរជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈ ដោយយកសុខទុក្ខ និងផលប្រយោជន៍របស់ប្រជាជនជាគោលដៅអាទិភាពខ្ពស់បំផុត។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
Read More
កិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែមិថុនា និងទិសដៅការងារខែកក្កដា ឆ្នាំ២០២៦
Politics
កិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែមិថុនា និងទិសដៅការងារខែកក្កដា ឆ្នាំ២០២៦
កំពង់ស្ពឺ÷ ព្រឹកថ្ងៃអាទិត្យ ១៤កើត ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០មន្ទីរគណបក្សខេត្ត,ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែមិថុនា និងទិសដៅការងារខែកក្កដា ឆ្នាំ២០២៦ ដោយការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវអនុប្រធានការងារគណបក្សចុះមូលដ្ឋានខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី សរុបប្រមាណ ៤៥០នាក់ នៅសាលប្រជុំធំនៃមន្ទីរគណបក្សខេត្ត។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
Read More
សំណេះសំណាល និងប្រគល់ទទួលឯកសារជាមួយប្រជាពលរដ្ឋ ២០គ្រួសារ
Politics
សំណេះសំណាល និងប្រគល់ទទួលឯកសារជាមួយប្រជាពលរដ្ឋ ២០គ្រួសារ
កំពង់ស្ពឺ÷ អមលាំង ថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ អញ្ជើញចូលរួមជួបសំណេះសំណាល និងប្រគល់ទទួលឯកសារជាមួយប្រជាពលរដ្ឋ ២០គ្រួសារ ត្រូវកែតម្រូវឯកសារអត្រានុកូលដ្ឋានខុសបច្ចេកទេសរដ្ឋបាលមិនអាចប្រើប្រាស់បាន និងប្រគល់ទទួលសម្ភារស្បៀងឧបភោគបរិភោគជូនដល់ស្នាក់ការគណបក្សឃុំអមលាំង
Kampong speu provincial dept. of information
Kampong speu provincial dept. of information
Read More
ពិធីផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៦ឆ្នាំ ២០២៧
Politics
ពិធីផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៦ឆ្នាំ ២០២៧
ខេត្តកំពង់ស្ពឺ÷ នាព្រឹកថ្ងៃសៅរ៍១៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ស៊ឹម ប៉ុណ្ណឫទ្ធិ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគងពិសី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជង្រុក បានចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៦ឆ្នាំ ២០២៧ និងក្រមសីលធម៌របស់ក្រុមការងារ និងគណៈកម្មាធិការគណបក្ស ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជា អនុប្រធាន សមាជិកក្រុមការងារ អចិន្ត្រៃយ៍ស្រុក ថ្នាក់ដឹកនាំឃុំ ភូមិ សរុបចំនួន១២០នាក់ស្រី ២០នាក់។
Kampong speu provincial dept. of information
Kampong speu provincial dept. of information
Read More
គណបក្សប្រជាជនកម្ពុជាបានចែកប័ណ្ណសម្គាល់សមាជិកបក្សភូមិស្តុកស្លាត(លើផ្លូវ៥១)ចំនួន ១៩៥ ប័ណ្ណ
Politics
គណបក្សប្រជាជនកម្ពុជាបានចែកប័ណ្ណសម្គាល់សមាជិកបក្សភូមិស្តុកស្លាត(លើផ្លូវ៥១)ចំនួន ១៩៥ ប័ណ្ណ
កំពង់ស្ពឺ÷ ព្រឹកថ្ងៃសៅរ៍ ទី២៧ មិថុនា ឆ្នាំ២០២៦ ក្រុមការងារភូមិស្តុកស្លាត ដឹកនាំដោយលោកស្រី ហ៊ូ ចាន់ធឿន ប្រធានក្រុមការងារចុះភូមិស្តុកស្លាត និងក្រុមការងារ បានចុះចែកប័ណ្ណសម្គាល់សមាជិកបក្សភូមិស្តុកស្លាត(លើផ្លូវ៥១)ចំនួន ១៩៥ ប័ណ្ណ នឹងភ្ជាប់នូវថវិកាសរុប ១៤០,០០០ រៀលមី៣កេស អាវយឺត៥០អាវ ដោយក្នុងនោះថវិការ និងរបស់កំដរដៃ បានមកពី៖ ១/លោកស្រី ហ៊ូ ចាន់ធឿន ថវិកា៥០,០០០រៀល មី៣កេស អាវយឺត៥០អាវ ២/លោកស្រី ឆឹម ឆវី ថវិកា ៥០,០០០រៀល ៣/លោកស្រី គឿន គីម ថវិការ ៤០,០០០រៀល
Kampong speu provincial dept. of information
Kampong speu provincial dept. of information
Read More